នាថ្ងៃទី១២ ខែមិថុនា ពិព័រណ៍ទំនិញប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ព្រមទាំងសន្និសីទពិភាក្សាវិនិយោគ និងពាណិជ្ជកម្មឆ្នាំ២០១៩(ខាងក្រោមហៅកាត់ថាសន្និសីទពិភាក្សាវិនិយោគ និងពាណិជ្ជកម្ម)បានបើកសម្ពោធនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិទានឈើនៃទីក្រុងគុនមីញខេត្តយូណាន រយៈពេលរៀបចំគឺពីថ្ងៃទី១២ ដល់ ថ្ងៃទី១៨ ខែមិថុនា។
សន្និសីទពិភាក្សាវិនិយោគនិងពាណិជ្ជកម្មលើកនេះ ក្រោមប្រធានបទ “ជួបជុំគ្នានៅបង្អួចបើកចំហរ កសាងមជ្ឈមណ្ឌលផ្សព្វផ្សាយរួម ចែករំលែកនូវភាពរុងរឿងនិងអភិវឌ្ឍន៍”ហើយប្រទេសកម្ពុជានិងប្រទេសស្រីលង្កាបានធ្វើជាប្រទេសកិត្តិយសក្នុងសន្និសីទពិភាក្សាវិនិយោគនិងពាណិជ្ជកម្មលើកនេះ ។
យោងតាមដំណឹងបានឱ្យដឹងថា សន្និសីទពិភាក្សាវិនិយោគនិងពាណិជ្ជកម្មឆ្នាំ២០១៩ បានរៀបចំពន្លាពិព័រណ៍សរុបចំនួន១៧ដែលបែងចែកជា ពន្លាឱសថជីវសាស្ត្រនិងសុខភាព ពន្លាអាហារចំណីបៃតង ពន្លាថាមពលបៃតង ពន្លាកិច្ចការវិនិយោគនិងកិច្ចសហប្រតិបត្តិការតាមខ្សែក្រវ៉ាត់ និងផ្លូវពន្លាអាស៊ីអាគ្នេយ៍(មានពន្លាចំនួន២)សាលបើកសម្ពោធ ព្រមទាំងពន្លាប្រទេសប្រធានបទនិងប្រទេសកិត្តិយស ពន្លាអាស៊ីខាងត្បូង(មានពន្លាចំនួន២)ពន្លាក្រៅប្រទេស ពន្លាតៃវ៉ាន់ ពន្លាក្នុងប្រទេស ពន្លាវប្បធម៌និងទេសចរណ៍ ពន្លាគ្រឿងចក្រ ពន្លាផលិតផលព្រៃឈើអេកូឡូស៊ី ពន្លាអាហារចំណី ពន្លាវប្បធម៌ឈើ ដែលមានស្តង់ពិព័រណ៍សរុបប្រមាណ៧៥០០ទំហំផ្ទៃដីសម្រាប់ការតាំងបង្ហាញប្រមាណ១៧ម៉ឺនម៉ែត្រការ៉េ។
ក្នុងកម្មវិធីនេះ នឹងរៀបចំសកម្មភាពចំនួន១៤។ មានអ្នកតំណាងប្រមាណជាង៥០០នាក់ដែលមកពីប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួន៧៤ សហគ្រាសក្នុងប្រទេសចំនួន៣៣៤៨ និងសមាគមឧស្សាហកម្មតំបន់តៃវ៉ាន់ អ្នកទទួលខុសត្រូវនៃអង្គរការអន្តរជាតិ និងថ្នាក់ដឹកនាំវិស័យពាណិជ្ជកម្មប្រមាណជាង១៦០នាក់បានមានវត្តមានក្នុងសកម្មភាពទាំងនេះ។
បើប្រៀបធៀបនឹងឆ្នាំមុន ពិព័រណ៍លើកនេះមានភាពបម្រែបម្រួល៤យ៉ាង គឺកាន់តែមានភាពវៃឆ្លាត មានលក្ខណៈបៃតង លក្ខណៈអន្តរជាតិ និងមានលក្ខណៈជាម៉ាកផងដែរ បានរៀបចំលើកដំបូងនូវពន្លាវិនិយោគនិងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ពន្លាថាមពលបៃតង ពន្លាផលិតផលព្រៃឈើអេកូឡូស៊ីនិងតំបន់ពិព័រណ៍យូណានឌីជីថលផងដែរ៕
អ្នកសារព័ត៌មាន៖ Han Chengyuan
អ្នកបកប្រែ៖ លីហ្សា