និស្សិតបរទេសនៃសាកលវិទ្យាល័យយូណានជួបជុំគ្នាដើម្បីបរិច្ចាគឈាម

2019-06-14 17:22:35 |ប្រភព:yunnangateway

ពេលព្រឹកថ្ងៃទី១៣ ខែមិថុនា  រថយន្តបរិច្ចាគឈាមនៃមជ្ឈមណ្ឌលឈាមគុនមីញខេត្តយូណានបានបើកចូលក្នុងសាខាសាលាឆេងកុងនៃសាកលវិទ្យាល័យយូណាន  និសិត្សបរទេសប្រមាណ៥០រូបនិងនិស្សិតចិនបានចូលក្នុងរថយន្តបរិច្ចាគឈាមដើម្បីបរិច្ចាគឈាម  ដោយសារទិវាអ្នកបរិច្ចាគឈាមពិភពលោកលើកទី១៦នឹងខិតជិតមកដល់។

ដល់ម៉ោង១៧និង៣០នាទី  និស្សិតយូណានប្រមាណជាង១០០រូបបានបរិច្ចាគឈាមដោយជោគជ័យ ក្នុងនោះរួម​មាន​និស្សិតបរទេសដែលមកពីប្រទេសចំនួន៩គឺ ប្រទេសកម្ពុជា ឡាវ  ប៉ាគីស្ថាន កូរ៉េខាងត្បូង  បង់ក្លាដែស  មីយ៉ាន់ម៉ា ឥណ្ឌានិងវៀតណាម  ដែលទទួលបានឈាមបរិច្ចាគសរុបចំនួន ៤ម៉ឺនមីលីលីត្រ៕

អ្នកសារព័ត៌មាន៖ Dang  Xiaopei

អ្នកបកប្រែ៖លីហ្សា