នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា តាមម៉ោងក្នុងតំបន់ ក្នុងពេលពិភាក្សាការងារជាមួយលោកHassan Rouhani ប្រធានាធិបតីអ៊ីរ៉ង់នៅក្រុងBishkek ប្រទេសតាហ្ស៊ីគីស្ថាន លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា ប្រទេសចិនគាំទ្រការគាំពារកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ ហើយរីករាយបង្កើនការសម្របសម្រួលនិងកិច្ចសហការជាមួយភាគីអ៊ីរ៉ង់ក្រោមក្របខ័ណ្ឌពហុភាគី ដូចជាក្នុងអង្គការសហប្រជាជាតិនិងអង្គការសហប្រតិបត្តិការសៀងហៃជាដើម ដើម្បីរួមគ្នាគាំពារក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិនិងពហុភាគីនិយម ក៏ដូចជាគាំពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយដែលក្នុងនោះបូករួមទាំងប្រទេសចិននិងអ៊ីរ៉ង់ផងដែរ ។
ជាការឆ្លើយតប លោក Hassan Rouhani បានថ្លែងថា ប្រទេសអ៊ីរ៉ង់រីករាយចូលរួមយ៉ាងសកម្មក្នុងកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ” ដើម្បីស្វែងរកសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យកាន់តែទូលំទូលាយ ។ អ៊ីរ៉ង់ប្រឆាំងយ៉ាងដាច់ខាតចំពោះសហរដ្ឋអាមេរិកដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ដោយឯកតោភាគី និងវាយតម្លៃជាវិជ្ជមានចំពោះប្រទេសចិនដែលបានដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចការអន្តរជាតិ ។ អ៊ីរ៉ង់រីករាយបង្កើនការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលជាមួយភាគីចិន ៕
អ្នកបកប្រែ:Zhai Qianqian