ថ្ងៃទី ១៣ ខែមិថុនា វេទិកាធុរកិច្ចចិន-អាស៊ីអាគ្នេយ៍លើកទី ៣ បានបើកធ្វើនៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ក្រោមប្រធានបទ”ការច្នៃប្រឌិតថ្មីនិងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ រួមគ្នាស្វែងរកការអភិវឌ្ឍន៍” ។ ប្រទេសកម្ពុជាជាប្រទេសប្រធានផ្លាស់វេននៃវេទិកាលើកនេះ ។
តំណាងជាង ៥០០ រូបដែលមកពីស្ថាប័នឧស្សាហកម្មនិងពាណិជ្ជកម្ម និងរដ្ឋាភិបាលនៃប្រទេសចិននិងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៩ ប្រទេសបានអញ្ជើញចូលរួមវេទិកានេះ ដោយបានធ្វើការពិគ្រោះពិភាក្សានិងការផ្លាស់ប្តូរអំពីបញ្ហាជុំវិញការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាស៊ីអាគ្នេយ៍លើវិស័យកសាងតំបន់ពាណិជ្ជកម្មសេរី សេដ្ឋកិច្ចឆ្លងដែន ធុរកិច្ចអេឡិចត្រូនិក និងផលិតភាពជាដើម ។
ថ្លែងក្នុងវេទិកា លោកGuo Chuanxiong ប្រធានផ្នែកវិនិយោគនិងពាណិជ្ជកម្មនៃមជ្ឈមណ្ឌលចិន-អាស៊ានបានលើកឡើងថា ស្ថិតក្រោមស្ថានការណ៍ថ្មី បណ្តាភាគីនានាគួរតែក្តាប់ជាប់កាលានុវត្តភាព ដើម្បីស្វែងរកចំណុចប្រសព្វរួមនៃផលប្រយោជន៍ឱ្យកាន់តែច្រើន និងបញ្ចូលកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍជាមួយគ្នា ៕
អ្នកបកប្រែ:Zhai Qianqian