

ពេលព្រឹកថ្ងៃទី១៣ ខែមិថុនា មន្រ្តីសារព័ត៌មាន និងអ្នកសារព័ត៌មានដែលចូលរួមសកម្មភាពទស្សនកិច្ចទៅវិញទៅមកតាមពេលកំណត់រវាងស្ថាប័នសារព័ត៌មានប្រទេសចិននិងបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ(GMS) លើកទី៧ បានទៅដល់ក្រុមហ៊ុនកាសែតយូណានដេលីគ្រុប។ សកម្មភាពលើកនេះទទួលបានការគាំទ្រ និងណែនាំពីការិយាល័យសារព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋ ដែលរៀបចំដោយការិយាល័យសារព័ត៌មាននៃរដ្ឋាភិបាលខេត្តយូណាន។ សមាជិកគណៈប្រតិភូប្រមាណ១៦រូបមកពីប្រទេសកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា។ នៅថ្ងៃនោះផងដែរ សមាជិកគណៈប្រតិភូបានធ្វើការទស្សនកិច្ច វេបសាយyunnangateway វេបសាយyunnan កាសែតរាត្រីទីក្រុងរដូវផ្ការីក ថែមទាំងពិភាក្សាគ្នានៅមជ្ឈមណ្ឌលបញ្ជាការសារព័ត៌មានទាំងមូលនៃក្រុមហ៊ុនកាសែតដេលីយូណានគ្រុប៕


អ្នកបកប្រែ៖ Liu Rong
អ្នកបកប្រែ៖ លីហ្សា