
នាថ្ងៃទី១២ខែមិថុនាពិព័រណ៍ទំនិញប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ព្រមទាំងសន្និសីទពិភាក្សាវិនិយោគនិងពាណិជ្ជកម្មឆ្នាំ២០១៩(ខាងក្រោមហៅកាត់ថាសន្និសីទពិភាក្សាវិនិយោគនិងពាណិជ្ជកម្ម)បានបើកសម្ពោធនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិទានឈើនៃទីក្រុងគុនមីញខេត្តយូណានដែលមានរៀបចំឡើងពីថ្ងៃទី១២ដល់ថ្ងៃទី១៨ខែមិថុនា។


ដើរចូលក្នុងពន្លាពិព័រណ៍លេខ៥និង៦ គឺពន្លាពិព័រណ៍អាស៊ីអាគ្នេយ៍ដែលមានមនុស្សយ៉ាងច្រើនកុះករដែលធ្វើឱ្យយើងមានអារម្មណ៍ថាហាក់ដូចជាបានមកដល់តំបន់អាស៊ីអាគ្នេយ៍។
ពន្លាអាស៊ីអាគ្នេយ៍បានតាំងបង្ហាញផលិតផលជាង១០ប្រភេទធំៗគឺសំលៀកបំពាក់គ្រឿងអលង្ការផ្ទះជាដើមក្នុងនោះផងដែរ ត្បូងមរកតមីយ៉ាន់ម៉ានិងត្បូងកម្ពុជាដ៏ល្អឥតខ្ចោះ គ្រឿងអលង្ការប្រាក់ថៃដ៏ប្រណីតសិប្បកម្មឈើដ៏រស់វើកជាដើម ដែលបានធ្វើឱ្យមនុស្សម្នាទស្សនាមិនដាច់ភ្នែក។

នៅស្តង់ពិព័រណ៍តំបន់ពិសោធន៍វិនិយោគនិងអភិវឌ្ឍន៍រួមកម្ពុជា-ចិន អ្នកគ្រប់គ្រងវិនិយោគEung Sivkheangនៃក្រុមហ៊ុនអភិវឌ្ឍន៍ ធានជីន Unionគ្រុបកំពុងតែណែនាំស្ថានភាពអភិវឌ្ឍន៍ដល់មន្ត្រីរាជការរបស់ប្រទេសកម្ពុជា “នេះគឺជាលើកដំបូងដែលពួកយើងមកដល់ទីក្រុងគុនមីញចូលរួមពិព័រណ៍ ហើយមានមនុស្សម្នាមកសួរសំណួរជាច្រើន។ លើកនេះពួកយើងចង់ឆ្លងកាត់ណែនាំស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រវត្តិសាស្ត្រវប្បធម៌ និងទំនៀមទំលាប់របស់កម្ពុជា ក្នុងការធ្វើឱ្យមនុស្សកាន់តែច្រើនស្វែងយល់ពីកម្ពុជា ហើយយើងក៏មានសេចក្តីសង្ឃឹមថា នឹងអាចរកឃើញដៃគូសហប្រតិបត្តិការវិនិយោគដ៏ល្អប្រសើរដែរ។”


ពន្លាពិព័រណ៍ក្រុមហ៊ុនស្បែងជើងbitis hunterវៀតណាម ត្រូវមនុស្សជាច្រើនព័ទ្ធជុំវិញ លោកស្រី ហួនលីនជិន អ្នកចូលរួមពិព័រណ៍របស់ក្រុមហ៊ុននេះបានប្រាប់យើងថា ពួកយើងបានបើកសាខាហាងលក់ស្បែកជើងជាង៣០០នៅប្រទេសវៀតណាម បើមានអ្នកណាចង់ទិញស្បែកជើង គេនឹងនឹកដល់ស្បែងជើងbitis hunterដំបូងគេ។ លោកស្រីបន្ថែមទៀតថា បច្ចុប្បន្ននេះ ពួកយើងមានហាងលក់នៅវេទិកាអនឡាញtaobao(វេទិកាអនឡាញនេះបង្កើតដោយក្រុមហ៊ុនAlibaba ដែលជាវេទិកាអនឡាញទទួលបានការស្វាគមន៍បំផុតនៅប្រទេសចិន )គោលដៅខាងមុខរបស់ពួកយើង គឺធ្វើការបើកនិងអភិវឌ្ឍទីផ្សារខេត្តយូណាន។


នៅពន្លាពិព័រណ៍អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍តែងតែមើលឃើញនូវស្នាមញញឹមរបស់ពាណិជ្ជករចូលរួមពិព័រណ៍និងអតិថិជន៕

អ្នកសារព័ត៌មាន៖ លីហ្សា
អ្នកបកប្រែ៖ លីហ្សា