លោកស៊ីជីនភីងបានអញ្ជើញវិលត្រឡប់មកក្រុងប៉េកាំងវិញបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកៀហ្ស៊ីស៊ីស្ថាននិងតាហ្ស៊ីគីស្ថាននិងចូលរួមកិច្ចប្រជុំមួយចំនួន

2019-06-17 18:32:10 |ប្រភព:CRI

យប់ថ្ងៃ​ទី​១៦​ខែ​មិថុនា ​លោក​ស៊ីជីនភីង​បាន​អញ្ជើញ​វិល​ត្រឡប់​មក​ដល់​ក្រុង​ប៉េកាំងវិញ​​ហើយ​ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន​និង​តាហ្ស៊ី​គីស្ថាន ​និង​ចូលរួម​កិច្ច​ប្រជុំ​លើក​ទី ១៩ ស្តីពី​​ក្រុមប្រឹក្សា​នៃ​ថ្នាក់​ដឹក​នាំ​រដ្ឋសមាជិកអង្គការ​សហប្រតិបត្តិការ​សៀងហៃ​និង​កិច្ចប្រជុំ​កំពូល​លើក​ទី ៥ នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី។

សូម​បញ្ជាក់​ថា ​កាលពី​ព្រឹកថ្ងៃ​ទី​១៦​ខែ​មិថុនា​តាម​ម៉ោង​តំបន់ ​លោក​ស៊ីជីនភីង​បាន​អញ្ជើញ​ចាកចេញ​ពី​ទី​ក្រុង​ឌូស្ហាន់បេ​ដើម្បី​​វិលត្រឡប់​មក​កាន់​ប្រទេស​ចិន​វិញ។​ពេល​ចាកចេញ ​លោក​EmomaliRakhmonovប្រធានាធិបតី​តាហ្ស៊ី​គីស្ថាន​បាន​ជូនដំណើរ​នៅ​ឯ​ព្រលាន​យន្តហោះ។លោក​EmomaliRakhmonovបាន​ថ្លែង​ថា ​ប្រជាជន​តាហ្ស៊ី​គីស្ថានថ្នាក់ថ្នម​ទំនាក់ទំនង​រវាង​តាហ្ស៊ី​គីស្ថាននិង​ចិន ​និង​សូមថ្លែង​អំណរគុណ​ដល់​ការ​គាំទ្រ​ដ៏​មាន​តម្លៃ​របស់​ប្រទេស​ចិន​ចំពោះ​ប្រទេស​តាហ្ស៊ី​គីស្ថាន។ដំណើរ​ទស្សនកិច្ច​របស់​លោកប្រធាន​ស៊ីជីនភីង​ទទួល​បាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ​មាន​អត្ថន័យ​សំខាន់​ណាស់។​ភាគី​តាហ្ស៊ីគីស្ថាន​នឹង​យក​ការ​នេះ​ជា​ឱកាស​សម្រាប់​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

 

អ្នកបកប្រែ:Ma XIaoqing