នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននាពេលថ្មីៗនេះ អ្នកនយោបាយសំខាន់និងអ្នកប្រាជ្ញកម្ពុជាបានធ្វើការរិះគន់អំពីគោលនយោបាយការពារនិយមផែ្នកពាណិជ្ជកម្មនិងឯកតោភាគីនិយមរបស់សហរដ្ឋអាមេរិកដោយលើកហេតុផលថា ទង្វើរបស់អាមេរិកបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ច្បាប់និងសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិនាពេលបច្ចុប្បន្ននេះដែលរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។
លោក ហោណាំហុង ឧបនាយករដ្ឋមន្រ្តីកម្ពុជាបានថែ្លងថា ជម្លោះពាណិជ្ជកម្មដែលបានបង្កឡើងដោយសហរដ្ឋអាមេរិកនឹងមិននាំមកនូវផលប្រយោជន៍ដល់បណ្តាប្រទេសនានាណាមួយនោះទេ ប៉ុន្តែនឹងមានផលប៉ះពាល់ជាអវិជ្ជមានទៅលើការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ទង្វើរបស់អាមេរិកមិនត្រឹមតែបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់បណ្តាប្រទេសដទៃទៀតប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ផលប្រយោជន៍របស់សហគ្រាសនិងកសិករអាមេរិកផងដែរ។នេះបង្ហាញថា គ្មានអ្នកឈ្នះក្នុងជម្លោះពាណិជ្ជកម្ម ក៏ដូចជាការអនុវត្តឯកតោភាគីនិយមនិងការការពារនិយមនោះទេ។
អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាបានសំដែងការគាំទ្រយ៉ាងខ្លាំងចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី។អ្នកនាំពាក្យរូបនេះបានថែ្លងថា អ្នកណាក៏មិនគួរបំផ្លាញច្បាប់ពាណិជ្ជកម្មអន្តរជាតិនោះទេ។"ច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកត្រូវតែគោរពនិងអនុវត្តតាម៕
អ្នកបកប្រែ:Wei Wei