កិច្ចប្រជុំពិភាក្សាអំពីពាណិជ្ជកម្មនិងការវិនិយោគឆ្នាំ២០១៩បានទទួលលទ្ធផលជាផ្លែផ្កានិងបិទបញ្ចប់ដោយជោគជ័យ

2019-06-20 18:11:48 |ប្រភព:yunnangateway

អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មាននៃពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ព្រមទាំងកិច្ចប្រជុំពិភាក្សាអំពីពាណិជ្ជកម្មនិងការវិនិយោគឆ្នាំ២០១៩(ខាងក្រោមហៅកាត់ថា  កិច្ចប្រជុំពិភាក្សាអំពីពាណិជ្ជកម្មនិងការវិនិយោគ)ឱ្យដឹងថា  កិច្ចប្រជុំពិភាក្សាអំពីពាណិជ្ជកម្មនិងការវិនិយោគលើកនេះបានបិទបញ្ចប់ដោយជោគជ័យ  ជាមួយគ្នានោះក៏បានទទួលលទ្ធផលថ្មីមួយចំនួនផងដែរ។

យោងតាមស្ថិតិបានឱ្យដឹងថា  មានភ្ញៀវកិត្តិយសក្នុងនិងក្រៅប្រទេសចិនសរុបប្រមាណ២៨០០រូបមានវត្តមានក្នុងពិធីបើកសម្ពោធ។សកម្មភាពក្នុងអំឡុងពេលកិច្ចប្រជុំមានចំនួន១៤ ដែលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មវប្បធម៌ និងសិល្បៈជាដើមដែលបានទាក់ទាញភ្ញៀវកិត្តិយសក្នុងនិងក្រៅប្រទេសចិនចំនួនជាង៥៥០០រូបចូលរួម  ក្នុងនោះក៏បានបង្ហាញមុខមាត់ដ៏ល្អប្រសើរនៃប្រទេសនីមួយៗជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ព្រមទាំងបង្កើនមិត្តភាពរវាងប្រជាពលរដ្ឋនៃបណ្តាប្រទេសទាំងនោះ។ 

កិច្ចប្រជុំពិភាក្សាអំពីពាណិជ្ជកម្មនិងការវិនិយោគលើកនេះបានរៀបចំពន្លាចំនួន៤ក្រោមប្រធានបទបៃតងអេកូឡុស៊ី គឺពន្លាថាមពលបៃតង  ពន្លាផលិតផលអេកូ-ព្រៃឈើ  ពន្លាជីវៈវេជ្ជសាស្ត្រនិងសុខភាពពន្លាចំណីអាហារបៃតង ជាមួយគ្នានេះ  បានប្រើប្រាស់ម៉ូដ“អ៊ីនធឺណែត+ពិព័រណ៍”  ដើម្បីបង្ហាញពី“ឌីជីថលយូណាន·ការចែករំលែកជាមួយពិភពលោក”បានសម្រេចនូវការគ្របដណ្តប់សេវា5Gនៅ​មជ្ឈមណ្ឌល​សន្និសីទ​និង​ពិព័រណ៍​អន្តរជាតិទានឈឺ  ដែលបានបង្ហាញយ៉ាងពេញលេញនូវបច្ចេកវិទ្យាឌីជីថលដូចជា4Kបញ្ញាសិប្បនិម្មិត(AI)ជាដើម។

កិច្ចប្រជុំពិភាក្សាអំពីពាណិជ្ជកម្មនិងការវិនិយោគលើកនេះបានទាក់ទាញសហគ្រាសប្រមាណ៣៣៤៨ចូលរួម  ក្នុងនោះមានសហគ្រាសពាក់កណ្តាលជាសហគ្រាសបរទេស។  ផ្អែកតាមស្ថិតិបានឱ្យដឹងថា  ក្នុងអំឡុងពេលកិច្ចប្រជុំពិភាក្សាអំពីពាណិជ្ជកម្មនិងការវិនិយោគបានចុះកិច្ចព្រមព្រៀងលើគម្រោងសរុបចំនួន៤០៧  ដែលសរុបជាទឹកប្រាក់មានចំនួន៨៩ពាន់លានដុល្លារអាមេរិក។

យោងតាមស្ថិតិបានឱ្យដឹងថា  មកដល់រសៀលម៉ោង៤នាថ្ងៃទី១៨  កិច្ចប្រជុំពិភាក្សាអំពីពាណិជ្ជកម្មនិងការវិនិយោគលើកនេះ មានអ្នកចូលរួមចូលទស្សនាពិព័រណ៍សរុបចំនួនប្រមាណ៣៥ម៉ឺននាក់។  ក្នុងអំឡុងពេលរៀបចំកិច្ចប្រជុំ  មាននិស្សិតស្ម័គ្រចិត្តចំនួនប្រមាណ១៥០០រូបនិងអ្នកស្ម័គ្រចិត្តទីក្រុងប្រមាណ១ម៉ឺននាក់ក្នុងការផ្តល់សេវាកម្មដល់កិច្ចប្រជុំលើកនេះ៕

អ្នកសារព័ត៌មាន៖ Han Chengyuan

អ្នកបកប្រែ៖ លីហ្សា