លោកស៊ីជីនភីងធ្វើដំណើរទៅដល់ក្រុងព្យុងយ៉ាង ដើម្បីចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង

2019-06-20 18:45:54 |ប្រភព:yunnangateway

កាលពី​ថ្ងៃទី​ ២០ ខែ​មិថុនា​ លោក​ស៊ីជីនភីង ​អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​និង​ជាប្រធានរដ្ឋ​ចិនបាន​ធ្វើ​ដំណើរ​តាម​យន្តហោះពិសេស​ទៅដល់​ក្រុង​ព្យុង​យ៉ាង​ ដើម្បី​ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​​ប្រជាធិបតេយ្យ​កូរ៉េខាងជើង​ ។

កាលពី​​វេលា​ម៉ោង​ ១២ ថ្ងៃត្រង់​តាម​ម៉ោង​តំបន់​ យន្តហោះ​ពិសេស​របស់​លោក​ស៊ីជីនភីង​បាន​ទៅដល់​ព្រលាន​យន្តហោះ​ក្រុង​ព្យុងយ៉ាង​ ។ លោក​គីម​ជុងអ៊ុន ​​ប្រធាន​នៃគណៈកម្មាធិការ​បក្សពលករ​​និង​ជា​ប្រធាន​នៃគណៈកម្មាធិការ​កិច្ច​ការ​រដ្ឋ​នៃ​កូរ៉េខាងជើងព្រមទាំង​ឧត្តមភរិយាគឺ​​លោកស្រី​ Ri Sol-ju បាន​អញ្ជើញ​ទៅ​អបអរសាគមន៍គណៈប្រតិភូ​​នៅ​ព្រលាន​យន្តហោះ​ ។

ភាគី​កូរ៉េខាជើង​បាន​រៀបចំ​ពិធី​បដិសណ្ឋារកិច្ច​យ៉ាង​ឱឡារិក​នៅឯ​​​ព្រលាន​យន្តហោះ​​ ។​ បន្ទាប់មក​ លោក​ស៊ីជីនភីង​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​​ទៅសណ្ឋាគារ​ ។

 

អ្នកបកប្រែ:Li Qingli