អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនថែ្លងថា មេដឹកនាំនៃក្រុមការងារផែ្នកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនឹងទាក់ទងគ្នាតាមអនុសាសន៍ដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ

2019-06-21 18:47:41 |ប្រភព:CRI

លោក​ Gaofeng ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្មចិន​បាន​ឱ្យដឹង​នៅឯ​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​កាលពី​ថៃ្ងទី​ ២០​ ខែមិថុនា​ ថា ​ក្រុម​ការងារ​ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​នឹង​ទាក់ទងគ្នា​តាម​អនុសាសន៍​ដ៏​សំខាន់​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ។​លោក​ក៏បាន​សង្កត់ធ្ងន់​ថា ​ការ​យកចិត្ត​ទុកដាក់​ជាស្នូល​របស់​ប្រទេសចិន​ចាំ​បាច់​ត្រូវតែ​ដោះស្រាយ​ដោយសមរម្យ​ជា​ដាច់ខាត។​

លោក​ Gaofeng ​បាន​ថែ្លងថា ​ក្នុងនាមជា​តួអង្គ​សេដ្ឋកិច្ច​ធំបំផុត​ទាំងពីរ​នៅលើ​ពិភព​លោក ​ប្រទេស​ចិន​និង​អាមេរិក​មាន​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​អាច​ប៉ះបូវ​គ្នា​ទៅវិញ​ទៅមក។​ជឿជាក់ថា ​ភាគីទាំងពីរ​នឹង​ផ្តោតលើ​ការ​យកចិត្តទុកដាក់​ដល់​គ្នា​ទៅវិញ​ទៅមក​តាម​រយៈ​កិច្ចសន្ទនា​ដោយ​ស្មើភាពគ្នា ​ហើយ​ប្រាកដជា​នឹង​អាច​ស្វែងរក​ដំណោះស្រាយ​ឱ្យបាន​ត្រឹម​ត្រូវ​ជា​មិនខាន។​ប្រទេស​ចិន​ជឿជាក់​ជានិច្ច​ថា ​កិច្ចសហប្រតិបត្តិការ​គឺជា​ជម្រើស​ដ៏ត្រឹមត្រូវ​តែ​មួយ​គត់​រវាង​ចិន​និង​សហរដ្ឋអាមេរិក​ដោយ​ឈរលើ​មូលដ្ឋាន​ស្មើភាព​គ្នា​និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅមក​៕​

 

អ្នកបកប្រែ:Wei Wei