កិច្ចប្រជុំកំពូលអាស៊ានចេញសេចក្តីថ្លែងការណ៍របស់ប្រធានផ្លាស់វេនដើម្បីប្រឆាំងនឹងការគាំពារនិយមខាងពាណិជ្ជកម្ម

2019-06-24 17:40:11 |ប្រភព:

 

ថ្ងៃទី​២៣​ខែ​មិថុនា​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​បាន​បិទ​បញ្ចប់​នៅ​ក្រុង​បាងកក​រាជ​ធានី​ប្រទេស​ថៃ​។ ​ ​នាថ្ងៃដដែល​ ​កិច្ច​ប្រជុំ​កំពូល​បាន​​ចេញ​សេចក្តី​ថ្លែងការណ៍​​របស់​ប្រធាន​ផ្លាស់វេន​បញ្ជាក់​ថា​ ​អាស៊ាន​ប្រឆាំង​នឹង​ការគាំពារ​និយម​ខាង​ពាណិជ្ជកម្ម​និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​។​

ក្នុង​សេចក្តី​ថ្លែងការណ៍​ ​អាស៊ាន​បាន​រំលឹក​ឡើង​វិញ​ពី​ការ​​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​ប្រកប​ដោយ​​បរិយាប័ន្ន​ ​តម្លាភាព​និង​ឈរ​លើ​មូលដ្ឋាន​នៃ​ច្បាប់​កំណត់​​។​ ​សេចក្តី​ថ្លែងការណ៍​ចែង​ថា​ ​បច្ចុប្បន្ន​ ​ការ​គាំពារ​និយម​និង​ការ​​ប្រឆាំង​សកល​ភាវូបនីយកម្ម​មាន​និន្នាការ​កើនឡើង​ ​ដែល​បន្ត​ធ្វើឱ្យ​ប៉ះពាល់ដល់​សេដ្ឋកិច្ច​ពិភពលោក​និង​​គំរាមកំហែង​ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​និយម​ ​អាស៊ាន​មានការ​ព្រួយបារម្ភ​ចំពោះ​រឿង​នេះ​។​

សេចក្តី​ថ្លែងការណ៍​ចែង​ទៀត​ថា​ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន​ ​ដូច្នេះ​ចាំបាច់​ត្រូវ​​រក្សា​និង​ពង្រឹង​យន្តការ​ដោះស្រាយ​ជម្លោះ​៕

 

អ្នកបកប្រែ:Wang Zhaojun