ក្រសួងការបរទេសចិនធ្វើសនិ្នសីទសារព័ត៌មានស្តីដំណើរអញ្ជើញចូលរួមសនិ្នសីទកំពូលលើកទី១៤នៃអ្នកដឹកនាំប្រទេស G20របស់លោក ស៊ី ជីនភីងប្រធានរដ្ឋចិន

2019-06-24 17:43:48 |ប្រភព:CRI

ថ្ងៃទី ២៤ ខែ​មិថុនា ក្រសួង​ការ​បរទេស​ចិន​បាន​រៀប​ចំ​ធ្វើ​សនិ្នសីទ​សារព័ត៌មាន ។ លោក Zhang Jun អ្នក​សម្រប​សម្រួល​ភាគី​ចិន​នៃ​កិច្ច​ការ​​ប្រទេស​G20 ​និង​ជា​ឧបការី​​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ លោក Wang Shouwen អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​និង​ជា​តំណាង​រង​នៃ​ការចរចា​ពាណិជ្ជកម្ម​អន្តរជាតិរបស់​ចិន​ លោក​ Chen Yulu អនុទេសាភិបាល​​ធនាគារ​ប្រជាជន​ចិន​ជាដើម​ បាន​រួម​គ្នា​ឧទ្ទេសនាម​ពី​សភាពការណ៍​ពាក់​ព័ន្ធ​នឹង​ការញ្ជើញ​ចូលរួម​សនិ្នសីទ​កំពូល​លើកទី១៤​នៃ​​អ្នកដឹកនាំ​ប្រទេស G20 របស់​លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន ព្រម​ទាំង​ឆ្លើយ​សំណួរ​របស់​អ្នកសារព័ត៌មាន​ផង​ដែរ ។

ក្នុង​សនិ្នសីទ ​លោក Zhang Jun បាន​ថ្លែង​ថា សនិ្នសីទ​កំពូល​លើកទី១៤នៃ​អ្នកដឹកនាំ​ប្រទេស G20​នឹង​បើក​ធ្វើ​នៅ​ក្រុង​Osaka នៃ​ប្រទេស​ជប៉ុន​ពី​ថ្ងៃទី ២៨ ដល់​២៩​ខែ​មិថុនា​ ។ លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ចូល​រួម​ឬ​ធ្វើ​ជា​អធិបតី​ក្នុង​សនិ្នសីទ​កំពូល​នៃ​​អ្នក​ដឹក​នាំប្រទេស​G20 ៧ឆ្នាំ​ជាប់ៗ ប្រការ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​ប្រទេស​ចិន​ចំពោះ​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​ប្រទេស​G20 និង​ការធ្វើ​អភិបាលកិច្ច​​ពិភពលោក​ទាំង​មូល ។ ដោយ​ឡែក ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​នេះ លោក ស៊ី ជីនភីង នឹង​ចូល​រួម​សនិ្នសីទ​ពេញ​អង្គ​នៃ​ដំណាក់់​កាល​ទាំង​បួន ព្រម​និង​ចូល​រួម​កិច្ច​ពិគ្រោះ​ពិភាក្សា​អំពី​ប្រធាន​បទ​ពាក់​ព័ន្ធ​នឹង​សេដ្ឋកិច្ច​ ពាណិជ្ជកម្មជា​​សកល​ សេដ្ឋកិច្ច​ឌីជីថល ការ​អភិវឌ្ឍជា​និរន្តរភាពនិង​​ប្រកប​ដោយ​បរិយាប័ន្ន​ជា​ដើម ។ លោក ស៊ី ជីនភីង ក៏​នឹង​ចូល​រួម​កិច្ច​ជំនួប​ក្រៅ​ផ្លូវ​ការ​នៃ​អ្នក​ដឹក​នាំ​ប្រទេស​ BRICS កិច្ច​ជំនួប​ក្រៅ​ផ្លូវ​ការ​រវាង​អ្នក​ដឹក​នាំ​នៃ​ប្រទេស​ចិន រុស្ស៊ី​និង​ឥណ្ឌា កិច្ច​ជំនួប​ខ្នាត​តូច​រវាង​អ្នក​ដឹក​នាំ​ចិន​និង​អាហ្រ្វិក ដើម្បី​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​និង​កិច្ច​សម្រប​សម្រួល​អំពី​បញ្ហា​ធំ​និង​សំខាន់ ដូច​ជា​ការ​ធ្វើ​ឱ្យ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ​នូវ​​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រទេស​ទីផ្សារ​ងើប​ឡើង​ថ្មី​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ការ​អនុវត្ត​របៀបវារៈ​អភិវឌ្ឍន៍ជា​និរន្តរភាព​របស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ ២០៣០ជាដើម​ ក្នុង​ន័យ​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​ជាក់​ស្តែង ។ ក្រៅ​ពី​នេះ លោក ស៊ី​ជីនភីង​ក៏នឹង​ធ្វើ​កិច្ច​ជំនួប​ទ្វេភាគី​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ជា​ច្រើន ដើម្បី​ខិត​ខំ​ប្រឹង​ប្រែង​ជំរុញឱ្យ​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​ប្រទេស​ពាក់​ព័ន្ធ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ក៏​ដូច​ជា​ជំរុញ​ការ​អភិវឌ្ឍ​នៃ​​ទំនាក់​ទំនង​ទ្វេភាគី​ផងដែរ៕

 

អ្នកបកប្រែ:Guo Xiangqing