គម្រោងការកែលម្អបរិស្ថានសាលារៀននិងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលប្រទេសចិនបានរៀបចំពិធីបើកការដ្ឋាន

2019-06-27 17:21:19 |ប្រភព:yunnangateway

នាព្រឹកថ្ងៃទី២៦ ខែមិថុនា  គម្រោងការកែលម្អបរិស្ថានសាលារៀននិងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំដែលជា​ជំនួយ​ឥត​សំណង​​ពី​រដ្ឋាភិបាល​ប្រទេសចិន  និងទទួលកសាងដោយក្រុមហ៊ុនយុនណានខនស្រ្តាក់សិន អេន អ៊ីវេសម៉ិន ហូលឌីងគ្រុបបានបើកការដ្ឋាននៅខេត្តកណ្តាលប្រទេសកម្ពុជា។ ឯកឧត្តមWang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជានិងឯកឧត្ដម​បណ្ឌិត​សភាចារ្យហង់ជួនណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំយុវជននិង​កីឡាត្រូវបានអញ្ជើញចូលរួមពិធីបើកការដ្ឋាន។

យោងតាមដំណឹងបានឱ្យដឹងថា គម្រោងការកែលម្អបរិស្ថានសាលារៀននិងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំដែលជា​ជំនួយ​ឥត​សំណង​​ពី​រដ្ឋាភិបាល​ប្រទេសចិនស្ថិតនៅទីក្រុងភ្នំពេញ  ខេត្តកណ្តាល  និងខេត្តកំពង់ចាម ដែលមានអនុវិទ្យាល័យសរុបចំនួន២៦និងសាលាបណ្តុះបណ្តាលគរុកោសល្យចំនួន១ផងដែរ។

គម្រោងនេះនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាអគារសិក្សាចំនួន២៣ ខ្នងអាគារពហុមុខងារពិសោធន៍និងការិយាល័យចំនួន១៧ ខ្នងអាគារអន្តេវាសិក១ខ្នងព្រមទាំងទីលានបាល់ទាត់  ទីលានបាល់បោះ  អណ្តូងទឹកជាដើម។  ថវិកាសរុបនៃការគ្របគ្រង់និងម៉ៅការសាងសង់គម្រោងមានចំនួន១៩.៥លានដុល្លារអាមេរិក ដែលគាំទ្រដោយជំនួយឥតសំណងដោយរដ្ឋាភិបាលចិន។

លោក Chen Weiqiang ប្រធានត្រួតពិនិត្យផ្នែកអាជីវកម្មបរទេសនៃក្រុមហ៊ុនយុនណានខនស្រ្តាក់សិន អេន អ៊ីវេសម៉ិន ហូលឌីងគ្រុប បានបញ្ជាក់ថា  យើងនឹងធ្វើការផ្លាស់ប្តូរមតិយោបល់ជាមួយភាគីកម្ពុជាឱ្យបានល្អិតល្អន់  ព្រមទាំងសាងសង់គម្រោងដ៏ល្អប្រកបដោយស្តង់ដារខ្ពស់ អាចផ្តល់លក្ខខណ្ឌងាយស្រួលកាន់តែច្រើនដល់គ្រូបង្រៀននិងសិស្សនៅក្នុងតំបន់  ថែមទាំងផ្តល់ផលប្រយោជន៍ដល់ការអប់រំដល់ប្រទេសកម្ពុជា  ហើយក៏ញ៉ាំងឱ្យប្រជាពលរដ្ឋក្នុងសង្គមនៅក្នុងតំបន់អាចទទួលយកនិងជឿជាក់លើគម្រោងសាងសង់ដោយសហគ្រាសប្រទេសចិន៕

អ្នកសារព័ត៌មាន៖ Yu Jiangning

អ្នកបកប្រែ៖លីហ្សា