លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានធ្វើដំណើរទៅដល់ក្រុងOsaka ដើម្បីទៅចូលរួមសន្និសីទកំពូលលើកទី១៤នៃអ្នកដឹកនាំប្រទេសG20

2019-06-28 09:29:44 |ប្រភព:CRI

ថ្ងៃទី ២៧ ខែ​មិថុនា លោក ស៊ី​ ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ Osaka​តាម​យន្តហោះ​ពិសេស ដើម្បី​ចូល​រួម​សនិ្នសីទ​កំពូល​លើក​ទី​១៤​នៃ​អ្នក​ដឹក​នាំ​ប្រទេស​G20 ​តាម​ការ​អញ្ជើញ​របស់​លោក Shinzo Abe​ នាយក​រដ្ឋមន្ត្រី​ជប៉ុន ។

មន្ត្រី​ជាន់​ខ្ពស់​ដែល​​អម​ដំណើរ​ជា​មួយ​លោក ស៊ី ជីនភីង រួម​មាន​​លោក Ding Xuexiang សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន លេខាធិការ​នៃ​លេខាធិការដ្ឋាន​មជ្ឈិម​ចិន និង​ជា​នាយ​ខុទ្ទកាល័យ​​មជ្ឈិម​ចិន​ លោក Liu He សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ចិន​ លោក Yang Jiechi សមាជិក​ការិយាល័យ​នយោបាយ​​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុនិស្ត​ចិន​ និង​ជា​ប្រធាន​ការិយាល័យ​​នៃ​គណៈកម្មាធិការ​កិច្ចការ​ទូត​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន និង​លោក Wang Yi សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ជាដើម ៕

 

អ្នកបកប្រែ:Guo Xiangqing