លោកស៊ីជីនភីងប្រធានរដ្ឋចិនថ្លែងថា កំណែទម្រង់នៃអង្គការពាណិជ្ជកម្មពិភពលោកគួរមានអំណោយផលដល់ការគាំពារពាណិជ្ជកម្មសេរីនិងពហុភាគីនិយម

2019-06-28 18:41:00 |ប្រភព:CRI

ពេល​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នៃ​ប្រទេស​G២០នៅ​ក្រុង​អូសាកា​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​២៨​ខែ​មិថុនា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​គូស​បញ្ជាក់​ថា ប្រទេស G២០​គួរបន្ត​ដើរ​តួនាទី​ណែនាំ ដើម្បី​ធានា​ជាក់លាក់ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​វិវឌ្ឍ​រីក​ចម្រើន​ប្រកប​ដោយ​ការ​បើក​ទូលាយ បរិយាប័ន្ន តុល្យភាព​និង​ផ្តល់​ផល​ប្រយោជន៍​ជា​ទូទៅ។ វត្ថុ​បំណង​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​គឺ​ដើម្បី​ធ្វើ​ឱ្យអង្គការ​នេះ​អាច​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព​នូវ​កម្មវត្ថុ​ស្តីពី​ការ​បើក​ចំហ​ទី​ផ្សារ​និង​ជំរុញ​ការ​អភិវឌ្ឍ លទ្ធផល​នៃ​កំណែ​ទម្រង់​គួរ​មាន​អំណោយ​ផល​ដល់​ការ​គាំពារ​ពាណិជ្ជកម្ម​សេរី​និង​ពហុភាគី​និយម ។

លោក​បាន​ថ្លែង​ទៀត​ថា បណ្តា​ភាគី​នានា​មិន​ត្រឹម​តែ​ត្រូវ​ធានា​ឱ្យ​បណ្តាញ​សន្តិសុខ​ហិរញ្ញវត្ថុ​មាន​ធនធាន​ដ៏​គ្រប់​គ្រាន់ប៉ុណ្ណោះទេ ថែម​ទាំង​ត្រូវ​ធ្វើ​ឱ្យ​ភាព​ជា​តំណាង​នៃ​រចនា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​កាន់​តែ​សមហេតុ​ផល ដើម្បី​ឆ្លុះ​បញ្ចាំង​ឱ្យបាន​កាន់​តែ​ល្អ​នូវ​និម្មា​បន​កម្មជាក់​ស្តែង​នៃ​សេដ្ឋកិច្ច​ពិភពលោក ។​បណ្តា​ភាគី​នានា​ត្រូវ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ប៉ារីស​ដែល​ធ្វើ​ឡើង​ដើម្បី​ទប់ទល់​នឹងបម្រែ​បម្រួល​អាកាស​ធាតុ ក៏​ដូចជា​កែ​លម្អ​ការ​គ្រប់​គ្រង​ផ្នែក​ថាមពល បរិស្ថាន​និង​ឌីជីថល​ផង​ដែរ ៕

 

អ្នកបកប្រែ:Zheng Lei