កិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសចិននិងសហរដ្ឋអាមេរិកធ្វើឡើងនៅក្រុងអូសាកា

2019-07-01 18:32:52 |ប្រភព:CRI

នៅព្រឹក​ថ្ងៃទី​ ២៩ ​ខែមិថុនា ​តាមម៉ោង​នៅក្នុងតំបន់ ​លោក​ ស៊ីនជីនភីង ​ប្រធានរដ្ឋចិន​និង​លោកត្រាំ ​ប្រធានាធិបតី​អាមេរិក​បាន​ជួបពិភាក្សា​ការងារ​នៅក្រុង​អូសាកា​ប្រទេស​ជប៉ុន។​

លោក ​ស៊ីជីនភីង ​បានថែ្លងថា ​លោក​មាន​ក្តីសោមនស្ស​រីករាយ​ដែលបាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ ត្រាំ​នៅក្រុង​អូសាកា។រំលឹកឡើងវិញ​នូវ​រយៈពេល ​៤០ ​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ចិន​និង​សហរដ្ឋអាមេរិក ​ស្ថានការណ៍​អន្តរជាតិ​និង​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​បាន​ឆ្លងកាត់​ការប្រែប្រួល​យ៉ាងខ្លាំង ​ប៉ុន្តែ​ការពិត​មួយ​ដែល​មិន​បាន​ប្រែ​ប្រួល​នោះ​គឺ ​ចិន​និង​អាមេរិក​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ​គឺ​ល្អប្រសើរ​ជាង​ជម្លាះ ​ហើយ​កិច្ចសន្ទនា​ គឺ​ល្អប្រសើរ​ជាង​ការប្រឈម​ដាក់គ្នា។​នាពេល​ថ្មីៗនេះ ​លោក​បាន​រក្សា​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​លោកប្រធានាធិបតី។​ថ្ងៃនេះ ​លោក​រីករាយ​ក្នុង​ការ​ផ្លាស់​ប្តូរ​មតិយោបល់​ជាមួយ​លោកប្រធានាធិបតី ​ត្រាំ​ស្តីពី​បញ្ហា​គន្លឹះ​ដែល​ទាក់ទិន​នឹង​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក​ដើម្បី​ចង្អុល​បង្ហាញ​ទិសដៅ​សម្រាប់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នៅ​ដំណាក់កាល​បន្ទាប់​និង​លើកកម្ពស់​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​ដោយ​ផ្អែក​លើ​ការ​សម្របសម្រួល ​កិច្ចសហប្រតិបត្តិការ​និង​ស្ថិរភាព៕​