ប្រទេសចិននឹងបើកទូលាយទីផ្សារក្នុងវិស័យធំៗចំនួន ៧ បន្ថែមទៀតចំពោះវិនិយោគិនបរទេស

2019-07-01 18:38:11 |ប្រភព:CRI

យោង​ទៅតាម​«វិធានការ​គ្រប់គ្រង់ជា​ពិសេសសម្រាប់​​ឲ្យ​វិនិយោគិន​បរទេស​ចូល​ទីផ្សារ​ចិន​(បញ្ជី​អវិជ្ជមាន)» (ឆ្នាំ​ ២០១៩​ ) ដែល​បានចេញ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅនេះ​ បាន​ឲ្យ​ដឹង​ថា​ ​ប្រ​ទេស​ចិន​នឹងបើក​ទូលាយ​ឬ​ក៏​លុប​ចោល​ការ​រឹត​ត្បិត​បន្ថែមទៀត​ដើម្បី​ឲ្យ​​វិនិយោគិន​បរទេស​អាចចូល​ក្នុង​ទីផ្សារ​ចិន​ក្នុង​វិស័យដូចជា​​ភ្នាក់​ងារ​​ដឹក​ជញ្ជូន​តាម​នាវា​ ​ឧស្ម័ន​​ធម្មជាតិ​នៅទីក្រុង​ រោង​​ភាពយន្ត​ ការ​រុករក​និង​អភិវឌ្ឍ​ប្រេង​និង​ឧស្ម័ន​ជាដើម​ចាប់​​ពី​ថ្ងៃទី​ ៣០ ខែ​កក្កដា​តទៅ ។

លោក​ Liu Qingbin  ប្រធាន​នៃ​មជ្ឈមណ្ឌលនៃ​សកលវិទ្យាល័យ​ ​Yokohama ​ជាតិ​ជប៉ុន​ប្រចាំ​នៅ​ក្រុង​ប៉េកាំង​បាន​ថ្លែង​ថា​ ប្រទេស​ចិន​បាន​បង្កើន​ការ​បើក​ទូលាយយ៉ាង​ស៊ីជម្រៅ​ថែម​មួយកម្រិត​ទៀត​ ។ ពិសេស​គឺ​ប្រទេស​ចិន​បាន​បើក​ទូលាយ​ចំពោះ​បរទេស​ក្នុង​វិស័យ​ទូរគមនាគមន៍​ 5G ។  នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​ចិន​បាន​ដើរនាំ​មុខ​គេ​លើ​ផ្ទៃ​អន្តរជាតិ​ក្នុង​​ការ​បើក​ទូលាយ​យ៉ាង​ស៊ីជម្រៅ​ ។

លោក​ Liu Qingbin  បាន​បញ្ជាក់​ថា​ ការ​បើក​ទូលាយ​ក្នុង​វិស័យ​វប្បធម៌ក៏​បានបង្ហាញ​​ឲ្យ​ឃើញពី​ទំនុកចិត្ត​ផ្នែក​វប្បធម៌របស់​ចិន​ផងដែរ ។

 

អ្នកបកប្រែ:Li Qingli