ប្រទេស​ចិន​នឹង​សាងសង់​“ក្រុម​ផ្កាយ​រណប​ឆ្លាតវៃ​សិប្បនិមិត្ត​”ដំបូង​បង្អស់

2019-07-01 18:39:52 |ប្រភព:CRI

កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ វេទិកា​មួយ​ស្តីពី​អាកាសចរណ៍​និង​អវកាស​ដែល​មាន​ឈ្មោះ​ថា​“ផ្តោត​លើ​អាកាសចរណ៍​និង​អវកាស​”បាន​បើក​ធ្វើ​នៅ​ក្រុង​Cheng Du​​ ខេត្ត​Si Chuan​​​​​​​​ ប្រទេស​ចិន​​។ ​អ្នក​សារ​ព័ត៌មាន​បាន​ឱ្យ​ដឹង​ពី​វេទិកា​នេះ​ថា​ ​​ ប្រទេស​ចិននឹងកសាង​“ក្រុម​ផ្កាយ​រណប​ឆ្លាតវៃ​សិប្បនិមិត្ត​”ដំបូង​បង្អស់ ​។ក្រុម​ផ្កាយ​រណប​នេះ​នឹង​មាន​ផ្កាយ​រណប​ចំនួន​១៩២​  ហើយ​នឹង​បំពាក់​ប្រព័ន្ធ​ឆ្លាតវៃ​ ​ ដែល​អាច​បង្កើន​សមត្ថភាព​គ្រប់គ្រង​ទិន្នន័យ​របស់​ផ្កាយ​រណប​ ​​​ ហើយ​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ភាព​ឆ្លាត​វៃ​និង​ពាណិជ្ជកម្ម​នៃ​ឧស្សហកម្ម​ទិន្នន័យ​របស់​ផ្កាយ​រណប​ចិន​ផង​ដែរ​។

យោង​តាម​ផែនការ​ ​​ ក្រុម​ផ្កាយ​រណប​នឹង​បញ្ចប់​នូវ​ការ​សាងសង់​នៅ​ឆ្នាំ២០២១​  ដែល​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​តាមដាន​បញ្ហា​បរិស្ថាន​  ការ​ការពារ​និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​  ​ និង​ការ​គ្រប់គ្រង​ចរាចរណ៍​ជា​ដើម​៕

 

អ្នកបកប្រែ:Kong Siqi