ទៅទស្សនាអង្គរវត្តដ៏អស្ចារ្យ!មណ្ឌលស៊ីសាំងបានណាបានបើកជើងហោះហើរត្រង់ទៅទីក្រុងសៀមរាបប្រទេសកម្ពុជា

2019-07-02 18:22:41 |ប្រភព:yunnangateway

នាម៉ោង១២ ថ្ងៃត្រង់ក្នុងថ្ងៃទី១ ខែកក្កដា  យន្តហោះមួយគ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិJCប្រទេសកម្ពុជាបានចុះចតនៅព្រលានយន្តហោះអន្តរជាតិស៊ីសាំងបានណាខេត្តយូណាន  ព្រមទាំងបានប្រកាសថាជាផ្លូវការអំពីខ្សែហោះហើរត្រង់ពីមណ្ឌលស្វយ័តស៊ីសាំងបានណានិងខេត្តសៀមរាបប្រទេសកម្ពុជា។

ទីក្រុងសៀមរាបជាទីក្រុងទេសចរណ៍ដ៏ល្បីឈ្មោះដែលមានប្រវត្តិសាស្ត្រដ៏យូរអង្វែង  ក៏ជាទីក្រុងមេត្រីភាពជាមួយមណ្ឌលស្វយ័តស៊ីសាំងបានណា។  ការបើកខ្សែហោះហើរនេះ  បានធ្វើឱ្យបណ្តាញអាកាសចរណ៍កាន់តែសម្បូរបែប  ថែមទាំងកសាងស្ពានតភ្ជាប់ផ្លូវអាកាសសម្រាប់ស៊ីសាំងបានណាជាមួយនឹងប្រទេសកម្ពុជាក្នុងការវិនិយោគ  ពាណិជ្ជកម្ម  វប្បធម៌និងទេសចរណ៍ ព្រមទាំងការបន្តការសិក្សានៅបរទេសជាដើម  ជាមួយគ្នានេះ  បានផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍សម្រាប់ការធ្វើដំណើរ  ហើយក៏ញ៉ាំងឱ្យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាកាន់តែស៊ីជម្រៅ។

ក្រោយខ្សែហោះហើរនេះបើកដំណើរការ  រៀងរាល់ថ្ងៃចន្ទ  ថ្ងៃពុធ ថ្ងៃសុក្រ សុទ្ធតែមានជើងហោះហើររវាងខេត្តសៀមរាបនិងមណ្ឌលស៊ីសាំងបានណា  ដែលមានជើងហោះហើរមុនគេពីខេត្តសៀមរាបគឺQD828  និងជើងហោះហើរមុនគេពីមណ្ឌលស៊ីសាំងបានណាគឺQD829។  ជើងហោះហើរត្រូវបានរៀបចំដូចខាងក្រោម ថ្ងៃចន្ទ ធ្វើការហោះហើរពី​ខេត្ត​សៀមរាបនៅម៉ោង៩និង៣០នាទីតាមម៉ោងតំបន់ទៅ​កាន់​មណ្ឌលស៊ីសាំងបានណានៅម៉ោង១២ និង៣០នាទី​ម៉ោងទីក្រុងប៉េកាំង  ហើយរសៀលម៉ោង១៣និង៤០នាទីធ្វើការហោះហើរត្រឡប់ពីមណ្ឌលស៊ីសាំងបានណាមកកាន់ខេត្ត​សៀមរាបនៅម៉ោង១៤និង៤០នាទី។ថ្ងៃពុធនិងថ្ងៃសុក្រ  ធ្វើការហោះហើរពីខេត្ត​សៀមរាបនៅម៉ោង៧តាមម៉ោង​តំបន់​ទៅកាន់មណ្ឌលស៊ីសាំងបានណានៅម៉ោង១០ម៉ោងទីក្រុងប៉េកាំង  ហើយម៉ោង១១ ធ្វើការហោះហើរត្រឡប់ពីមណ្ឌល​ស៊ីសាំងបានណាមកកាន់ខេត្ត​សៀមរាបនៅម៉ោង១២និង១០នាទី។

យោងតាមការណែនាំបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិJCប្រទេសកម្ពុជានឹងបើកខ្សែហោះហើរពីកំពង់សោម-ស៊ីសាំងបានណា នាថ្ងៃទី០៦ ខែកក្កដា  ដែលធ្វើការហោះហើរនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍និងថ្ងៃសៅរ៍ ដោយជើងហោះហើរមុនគេពីកំពង់សោមគឺ QD328និងជើងហោះហើរមុនគេពីមណ្ឌលស៊ីសាំងណាគឺ QD329 ដែលធ្វើការហោះហើរពីកំពង់សោមនៅម៉ោង៨និង២០នាទីតាមម៉ោង​តំបន់​ទៅកាន់មណ្ឌលស៊ីសាំងបានណានៅម៉ោង១១និង៣០នាទីម៉ោងទីក្រុងប៉េកាំងហើយម៉ោង១២និង៣០នាទី ធ្វើការហោះហើរត្រឡប់ពីមណ្ឌល​ស៊ីសាំងបានណាមកកាន់កំពង់សោមវិញនៅម៉ោង១៣និង៤០នាទីម៉ោងនៅកម្ពុជា៕

អ្នកសារព័ត៌មាន៖ Dai zhenhua

អ្នកបកប្រែ៖លីហ្សា