ថ្ងៃទី២ខែកក្កដា មហាសន្និបាតយានយន្តថាមពលកកើតឡើងវិញពិភពលោកឆ្នាំ២០១៩បានបើកធ្វើនៅក្រុងBoaoខេត្តHainan។លោកស៊ីជីនភីងប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរដល់មហាសន្និបាតដើម្បីសម្តែងការជូនពរយ៉ាងកក់ក្តៅចំពោះការបើកធ្វើនៃមហាសន្និបាតលើកនេះ។
លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់ដើរតាមផ្លូវបៃតង កាបូនទាបនិងអភិវឌ្ឍន៍ជានិរន្តរភាព ហើយមានឆន្ទៈក្នុងការពន្លឿនការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងឧស្សាហកម្មមានពាក់ព័ន្ធនៃរថយន្តថាមពលស្អាតរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីរួមវិភាគទានកាន់តែធំដល់ការកសាងពិភពលោកដ៏ស្អាតនិងការជំរុញកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។លោករំពឹងថា ភ្ញៀវកិត្តិយសដែលមានវត្តមានទាំងអស់នឹងអាចផ្លាស់ប្តូរមតិយ៉ាងស៊ីជម្រៅនិងប្រមូលមតិឯកភាពរួមគ្នា ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរចំពោះឧស្សាហកម្មរថយន្តថាមពលស្អាត ធ្វើឲ្យសម្រេចបាននូវការអភិវឌ្ឍបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីដែលអំណោយផលដល់ប្រជាជននៃប្រទេសនានាលើពិភពលោក។
អ្នកបកប្រែ:Ma Xiaoqing