អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនអះអាងថា ភាគីចិននិងអាមេរិកនឹងធ្វើការចរចាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មឡើងវិញដោយឈរលើមូលដ្ឋានសមភាពនិងគោរពគ្នា

2019-07-11 17:59:31 |ប្រភព:CRI

នៅ​ល្ងាច​​ថ្ងៃទី ១១ ខែកក្កដា​ លោក​Gao Fengអ្នក​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ថា ក្រុម​ការងារ​ចរចា​អំពី​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្មរបស់​ប្រទេស​ចិន​និង​អាមេរិក​នឹងអនុវត្ត​​តាម​ការអនុសាសន៍​របស់​ប្រមុខរដ្ឋនៃ​​ប្រទេស​ទាំង​ពីរដែល​បាន​ឯកភាព​គ្នា​​ក្នុង​កិច្ចជំនួប​នៅ​ក្រុង​អូសាកា​ ដោយ​ធ្វើ​ការ​ចរចា​ផ្នែកសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ឡើង​វិញ​​​លើ​មូលដ្ឋាន​​សមភាព​និង​គោរព​គ្នា ។

លោក​Gao Feng​ បាន​អះអាងថា បញ្ហា​ជាស្នូលដែល​ភាគី​ចិន​​យក​ចិត្ត​ទុកដាក់គឺ​​ចាំ​បាច់​ត្រូវ​តែ​ទទួល​បាន​ការ​ដោះស្រាយ​ដោយ​សមរម្យ​ ហើយ​ជឿជាក់​ថា ប្រសិន​ភាគី​ទាំង​ពីរ​អាច​ឆ្លង​តាម​រយៈ​កិច្ចសន្ទនា​ដោយ​សមភាព​ និង​គិត​គូរ​ពី​​​បញ្ហាសមហេតុ​ផល​​ដែល​​បាន​​យកចិត្ត​ទុក​ដាក់ដូច​គ្នា​នោះ​​ ប្រាកដ​ជា​អាច​រកឃើញ​​មធ្យោបាយ​សម្រាប់​ដោះស្រាយ​បញ្ហា​ ដែល​វា​សម​ស្រប​នឹង​ផល​ប្រយោជន៍​របស់​ប្រទេស​និង​ប្រជាជន​នៃប្រទេស​ទាំង​ពីរ ក៏​ដូចជា​ផល​ប្រយោជន៍​របស់​ពិភពលោក​និង​ប្រជាជន​ពិភពលោក​ផង​ដែរ ៕

 

អ្នកបកប្រែ:Zhai Qianqian