ថ្ងៃទី១០ខែកក្កដា អង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិបានចេញសេចក្តីប្រកាសឱ្យដឹងថា អង្គការមួយនេះបានសហការជាមួយអង្គការគយពិភពលោករឹបអូសបានសត្វនិងរុក្ខជាតិព្រៃជាច្រើនក្នុងប្រតិបត្តិការរួមគ្នាអនុវត្តច្បាប់នៅខែមិថុនាកន្លងទៅនេះ បន្ទាប់ពីធ្វើការស៊ើបអង្កេតជាជំហានដំបូង បានកំណត់មុខសញ្ញាជនជាប់សង្ស័យចំនួនជិត៦០០នាក់ក្នុងក្របខ័ណ្ឌពិភពលោកទាំងមូល បច្ចុប្បន្នកំពុងតាមប្រមាញ់ឧក្រិដ្ឋជនទាំងនេះ ។
អង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិប៉ាន់ប្រមាណថា ការងារស៊ើបអង្កេតនឹងធ្វើឡើងជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌពិភពលោកទាំងមូល ៕
អ្នកបកប្រែ:Zheng Lei