សេវាដឹកជញ្ជូនរហ័សយូណានផ្តល់ភាពងាយស្រួល ផ្សិតmatsutakeស្រស់មានវត្តមាននៅទីផ្សារនៅថ្ងៃបន្ទាប់

2019-07-12 18:33:41 |ប្រភព:yunnangateway

ពេលថ្មីៗនេះ  ទីក្រុងសាំងគឺលីឡានៃមណ្ឌលស្វយ័តជនជាតិហ្សាំងឌីឈេងខេត្តយូណានបានចូលក្នុងកាលរដូវកាលផ្សិតmatsutake។  រាល់ឆ្នាំក្រោយពីបានធ្លាក់ភ្ញៀងនៅខែមិថុនា ផ្សិតmatsutakeក៏បានកើតចេញជាច្រើន។  រស់ជាតិផ្សិតmatsutakeនៅទីនេះស្រស់ឆ្ងាញ់  វិធីសាស្ត្រញ៉ាំផ្សិតmatsutakeក៏មានច្រើនយ៉ាងផងដែរដូចជាការអាំង  ឬ រំងាស់ជាមួយសាច់មាន់ជាដើម។

ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនអាចបរិភោគរស់ជាតិដ៏ឆ្ងាញ់នេះបាន  ពេលថ្មីៗនេះ   ក្រុមហ៊ុនដឹកជញ្ជូនរហ័សគឺ សាខាក្រុមហ៊ុនយូណាននៃក្រុមហ៊ុនប្រៃសណីយ៍ចិនគ្រុប(CHINA POST)និងក្រុមហ៊ុនដឹកជញ្ជូនរហ័សSF EXPRESSបានប្រកាសផែនការដោះស្រាយផ្សេងៗគ្នា  នឹងផ្តល់សេវាកម្មដឹកជញ្ជូនផ្សិតmatsutakeដូចជាខ្សែសង្វាក់ដឹកជញ្ជូនត្រជាក់  ការដឹកជញ្ជូនតាមអាកាសចរណ៍ជាដើម ដើម្បីបញ្ជូនផ្សិតmatsutakeឱ្យទាន់ពេលវេលាដល់អ្នកប្រើប្រាស់ទូទាំងប្រទេសចិន។

ក្រុមហ៊ុនប្រៃសណីយ៍ចិនគ្រុប EMSផ្តល់សេវាកម្មដូចជាខ្សែសង្វាក់ដឹកជញ្ជូនត្រជាក់  ការដឹកជញ្ជូនតាមអាកាសចរណ៍ដឹកជញ្ជូនអាទិភាពនិងការតាមដានកញ្ចប់បញ្ញើជាដើម ដើម្បីបញ្ជូនផ្សិតmatsutakeដល់អ្នកប្រើប្រាស់ទូទាំងប្រទេសចិនឱ្យទាន់ពេលវេលា។បច្ចុប្បន្ននេះ  ទូទាំងប្រទេសចិនមានទីក្រុងចំនួន៦២ដែលសម្រេចបានការផ្ញើថ្ងៃនេះដល់ថ្ងៃស្អែក(ថ្ងៃបន្ទាប់)​។


ក្រុមហ៊ុនដឹកជញ្ជូនរហ័សSF EXPRESSនឹងបង្កើនភស្តុភារកម្មការដឹកជញ្ជូនត្រជាក់  ប្រើប្រាស់យន្តហោះ+រថភ្លើងល្បឿនលឿន  កសាងបណ្តាញអាកាសចរណ៍ដឹកជញ្ជូនផ្សិតmatsutakeរួមគ្នា  បន្ថែមថ្មីនូវខ្សែសង្វាក់ដឹកជញ្ជូនត្រជាក់  ដើម្បីធានាដល់ការដឹកជញ្ជូនផ្សិតmatsutakeឱ្យមានភាពស្រស់និងមានប្រសិទ្ធិភាពខ្ពស់ដែលចេញដំណើរពីទីក្រុងសាំងគឺលីឡា  លឿនបំផុតនៅថ្ងៃបន្ទាប់នឹងបានដល់តុបាយរបស់អ្នកប្រើប្រាស់៕

អ្នកសារព័ត៌មាន៖ Li Hengqiang  Duan Xiaorui

អ្នកបកប្រែ៖ លីហ្សា