របាយការណ៍ប្រចាំឆមាសនៃសេដ្ឋកិច្ចចិនឆ្នាំ ២០១៩ បានប្រកាសឡើងកាលពីថ្ងៃទី ១៥ ខែកក្កដា ។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើន មានដូចជាទីភ្នាក់ងារព័ត៌មានរឺថឺអង់គ្លេសបានសម្គាល់ថា សេដ្ឋកិច្ចចិនមានសញ្ញានៃកំណើនកាន់តែខ្លាំងក្លា ហើយនឹងមានស្ថិរភាពនៅឆមាសទី ២ ។
កាសែតFinancial Times អង់គ្លេសផ្សាយថា ទំហំនិងការស្ទុះឡើងនៃសេដ្ឋកិច្ចចិនបច្ចុប្បន្នខុសគ្នានឹងដើមទសវត្សរ៍ ៩០។ ប្រទេសចិននៅតែជាប្រភពនៃកំណើនសេដ្ឋកិច្ចដ៏ធំបំផុតលើពិភពលោក ។
ទស្សនាវដ្តីForbesអាមេរិកផ្សាយថា ប្រទេសចិនកំពុងច្នៃប្រឌិតថ្មីនិងផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាមួយនឹងការប្រើបច្ចេកវិទ្យាឌីជីថលដ៏ជឿនលឿន ។
ទីភ្នាក់ងារព័ត៌មានSputnikរុស្ស៊ីផ្សាយថា សភាពការណ៍សេដ្ឋកិច្ចចិននៅឆមាសទី ១ មានស្ថិរភាពជាទូទៅ គឺសមស្របនឹងការរំពឹងទុក ៕
អ្នកបកប្រែ:Xu Xiaoxia