អគ្គនាយកដ្ឋានគយចិន៖ ការនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនក្នុងឆមាសទីមួយនាឆ្នាំនេះកើនឡើងចំនួន ៣.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ

2019-07-17 15:35:36 |ប្រភព:CRI

លោក Li Kuiwen ​អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​គយ​ចិន​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃទី ១២ ​ខែកក្កដា​ថា  ​ឆមាស​ទីមួយ​នា​ឆ្នាំ ២០១៩ ​នេះ  ​​ការនាំចេញនាំចូល​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​ចិន​​មាន​ចំនួន​ជាង ១៤ ​ទ្រីលាន​យាន់ប្រាក់ចិន ​បាន​កើនឡើង​ចំនួន ​៣.៩ %  បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នាឆ្នាំទៅមិញ។

លោកបាន​​ឱ្យ​​ដឹងថា  ​ក្នុង​ឆមាស​ទីមួយ​ឆ្នាំ​នេះ​ ​ចំនួន​នាំចេញ​និង​នាំចូល​រវាង​ប្រទេស​ចិន​និង​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​ដូចជា​សហភាព​អឺរ៉ុប ​,​អាស៊ាន ,​ប្រទេស​ជប៉ុន​ជាដើម ​ក៏ដូចជា​បណ្តា​ប្រទេស​តាមបណ្តោយ​​ “ខ្សែ​ក្រវាត់​និងផ្លូវ” ​សុទ្ធតែ​មាន​ការកើនឡើង​។ ​ក្នុងនោះ ​ចំនួន​នៃ​ការនាំចេញ​និង​នាំចូល​រវាង​ចិន​និង​​អាស៊ាន​មាន​ដល់ទៅ​ ​1 ទ្រីលាន​ 98 ប៊ីលាន​យាន់​ប្រាក់ចិន​  ​បានកើនឡើង​ជាង ១០ %  ។ ​ព្រមពេលជាមួយគ្នានេះ ​ចំនួន​នៃ​ការ​នាំចេញនិង​នាំចូល​ពី​សហគ្រាស​​វិនិយោគទុនបរទេស​ក្នុង​ប្រទេស​ចិន​​មានចំនួន​ 5 ​ទ្រីលាន 92 ប៊ីលាន​​យាន់ប្រាក់ចិន  ​ស្មើ​នឹង​ ៤០.៤% ​នៃ​ចំនួន​នាំចេញនាំចូលសរុប​​របស់​ប្រទេស​ចិន​។

លោកបាន​បន្ត​ទៀត​ថា  ​បូកសរុបទៅ ​ក្នុងឆមាសទីមួយ​នា​ឆ្នាំនេះ ​ការនាំចេញនាំចូល​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​​​របស់​ចិន​​មានស្ថិរភាព​​ មាន​​ភាព​​រលូន​ល្អ​ជា​ទូទៅ​ ​​ទទួលបាន​ការអភិវឌ្ឍ​ជាបន្ត ​ហើយ​​ពាណិជ្ជកម្ម​​អន្តរជាតិ​របស់​ចិន​​​វិវឌ្ឍ​រីកចម្រើន​ទៅមុខ​ជា​បន្ត​បន្ទាប់​៕​​​

 

 

អ្នកបកប្រែ:Deng Qian