
ថ្ងៃទី២៦ខែកក្កដា សមាគមសិក្សាសិទ្ធិមនុស្សរបស់ប្រទេសចិនបានចេញផ្សាយអត្ថបទក្រោមចំណងជើងថា“ធាតុពិតដែលលាក់ពុតនៃ“សិទ្ធិមនុស្សបែបអាមេរិក”ដែលបង្ហាញតាមរយៈបញ្ហារើសអើងពូជសាសន៍អស់កាលជាយូរមករបស់អាមេរិកដែលបានលាតត្រដាងនូវបញ្ហារើសអើងពូជសាសន៍ដែលស្ថិតនៅអាមេរិកអស់កាលជាយូរមកហើយតាមរយៈករណីពិស្តារដោយអនុលោមតាមការសង្កេតការណ៍របស់បញ្ញវន្តអាមេរិក ការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាននិងរបាយការណ៍វិភាគនៃអង្គការអន្តរជាតិដោយបានចង្អុលបង្ហាញពីធាតុពិតដែលលាក់ពុតយ៉ាងធ្ងន់ធ្ងរនៃ“សិទ្ធិមនុស្សបែបអាមេរិក”។ របាយការណ៍មួយនេះបានធ្វើឱ្យគេមើលឃើញច្បាស់ជាថ្មីនូវល្បិចរបស់អ្នកនយោបាយអាមេរិកដែលចាត់ទុកសិទ្ធិមនុស្សជាឧបការណ៍នយោបាយ។

ជាយូរណាស់មកហើយ “សិទ្ធិមនុស្ស”គឺជាមធ្យោបាយរបស់អាមេរិកសម្រាប់លូដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទសេដទៃព្រមនិងលាបព័ណ៌និងគាបសង្កត់ប្រទេសដទៃ ឱ្យតែចង់គាបសង្កត់ប្រទេសណាមួយ អាមេរិកនឹងចេញអ្វីដែលហៅថា"របាយការណ៍សិទ្ធិមនុស្សរបស់បណ្តាប្រទេសដើម្បីស្តីបន្ទោសថាសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសផ្សេងទៀត”គឺកាន់តែអាក្រក់ទៅៗ។

អាមេរិកគឺជាប្រទេសជនអន្តោប្រវេសន៍ដែលមានពូជសាសន៍ជាច្រើន។ ទោះបីជាអាមេរិកបានឃោសនាពី"រួមបញ្ចូលគ្នា" "មនុស្សមានឋានៈសមភាពតាំងពីចាប់កំណើតមក"ក្តី ក៏ប៉ុន្តែការរើសអើងពូជសាសន៍និងការប៉ះទង្គិចខាងពូជសាសន៍បានក្លាយទៅជារឿងគួរឱ្យសោកស្តាយខាងសិទ្ធិមនុស្សនៃសង្គមអាមេរិក។ ពីប្រវត្តិសាស្ត្រដល់បច្ចុប្បន្ន រឿងដែលសិទ្ធិមនុស្សជាមូលដដ្ឋាននៃពូជសាសន៍ភាគតិចត្រូវបានជាន់ឈ្លីតាមទំនើងចិត្តគឺកើតឡើងនៅអាមេរិកជារឿយៗ។
ទិន្នន័យរបស់ការិយាល័យសហព័ន្ធស៊ើបអង្កេតអាមេរិកបានបង្ហាញឱ្យឃើញថា ឆ្នាំ ២០១៧ ចំនួនបទល្មើសដែលបណ្តាលមកពីការស្អប់នៅអាមេរិកបានកើនឡើងប្រហែល ១៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ដែលក្នុងនោះ អត្រាបទល្មើសពាក់ព័ន្ធនឹងពូជសាសន៍គឺខ្ពស់ជាងគេ នេះជាលើកទី ៣ ហើយដែលមានរបាយការណ៍បង្ហាញថា ចំនួនបទល្មើសដែលបណ្តាលមកពីការស្អប់របស់អាមេរិកបានកើនឡើងក្នុងរយៈពេល ៣ ឆ្នាំជាប់ ។ ពេលប្រឈមនឹងការស្អប់និងបទល្មើសដែលកាន់តែច្រើនឡើងៗ រដ្ឋាភិបាលអាមេរិកមិនត្រឹមតែមិនបានចាត់វិធានការដើម្បីទប់ទល់ឱ្យមានប្រសិទ្ធភាពនោះទេ បែរជាមានអ្នកនយោបាយមួយចំនួនបាននិយាយបំប៉ោងពីការរើសអើងពូជសាសន៍និងប្រជានិយមជាបន្តបន្ទាប់ផងដែរ ។

លើឆាកអន្តរជាតិ ប្រទេសអាមេរិកក៏ជាប្រទេសមួយដែលធ្វើការមិនសមហេតុផលផងដែរ ។ អាមេរិកបានយកលេសពី”សិទ្ធិមនុស្សខ្ពស់ជាងអធិបតេយ្យភាព” ដើម្បីធ្វើការញុះញង់ឱ្យបង្កបង្កើតជម្លោះរវាងប្រជាជាតិនិងការប៉ះទង្គិចរវាងពូជសាសន៍ ដែលបានបណ្តាលឱ្យកើតមានបញ្ហានិងគ្រោះថ្នាក់ច្រើនរាប់មិនអស់សម្រាប់សន្តិភាពនិងស្ថិរភាពជាសកល ។ នេះគឺម្យ៉ាង ម្យ៉ាងវិញទៀត អាមេរិកបានដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងរបៀបវារៈគ្រោងកិច្ចសន្យាជាសកលស្តីអំពីបញ្ហាអន្តោប្រវែសន៍ ក៏ដូចជាមិនសច្ចាប័ននូវអនុសញ្ញាសិទ្ធិមនុស្សជាស្នូលរបស់អង្គការសហប្រជាជាតិ ដូចជាអនុសញ្ញាអន្តរជាតិស្តីអំពី«សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» «អនុសញ្ញាសិទ្ធិកុមារ» និង«អនុសញ្ញាសិទ្ធិជនពិការ»ជាដើម ដើម្បីគេចវេះពីការរឹតត្បិតនៃច្បាប់កំណត់អន្តរជាតិ ដែលបានរារាំងដល់ដំណើរជំរុញកិច្ចការសិទ្ធិមនុស្សរបស់ពិភពលោកទាំងមូល ។

មួយផ្នែក អ្នកនយោបាយអាមេរិកបានមិនគិតគួរពីកំណត់ត្រាស្តីពីការរំលោភបំពានសិទ្ធិមនុស្សរបស់ខ្លួននេះ ម្យ៉ាងទៀត អាមេរិកបាននិយាយឆ្កាដៃឆ្កាជើងចំពោះសភាពករណ៍សិទ្ធិមនុស្សរបស់ប្រទេសចំនួនជិត ២០០ ទូទាំងពិភពលោក និងស្តីបន្ទោសសភាពករណ៍សិទ្ធិមនុស្សរបស់ប្រទេសផ្សេងទៀតថា”គឺអាក្រក់បំផុត” ។ នាពេលកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់របស់អាមេរិកមួយរូបបានយកល្លេស”សេរីភាពសាសនា” ធ្វើការវាយប្រហារដោយគ្មានហេតុផលទៅលើគោលនយោបាយនៃប្រទេសចិនលើបញ្ហាសេរីភាពសាសនានៅភូមិភាគស្វយ័ត XinJiang និងភូមិភាគស្វយ័ត XiZang ។
ថ្ងៃទី ២៦ ខែ កក្កដា មានឯកអគ្គរដ្ឋទូតនៃប្រទេសចំនួន ៥០ បានផ្ញើលិខិតចុះហត្ថលេខារួមទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនិងឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដើម្បីផ្តល់ការគាំទ្រដល់ជំហរបស់ប្រទសចិនលើបញ្ហា XinJiang ព្រមនិងវាយតម្លៃយ៉ាងសកម្មចំពោះសមិទ្ធិផលនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្ស ការប្រឆាំងភេរវកម្មនិងលារវាយបង្ក្រាបកម្លាំងជ្រុលនិយមនៅភូមិភាគស្វយ័ត XinJiang របស់ប្រទេសចិន ។ នេះគឺជាចម្លើយល្អបំផុតរបស់សហគមន៍អន្តរជាតិចំពោះអ្នកនយោបាយអាមេរិកដែលបានលាបពណ៌ប្រទេសចិន ។
សហរដ្ឋអាមេរិកបានប្រើប្រាស់សិទ្ធិមនុស្សជាឧបករណ៍សម្រាប់ការគាំពារអនុត្តរភាពរបស់ខ្លួន និងមិនគិតគួរពីបញ្ហាប្រឈមខាងសិទ្ធិមនុស្សរបស់ខ្លួន ។ ប្រឈមនឹងការរើសអើងពូជសាសន៍ គម្លាតរវាងអ្នកមាននិងអ្នកក្រ ការរើសអើងយេនឌ័រនិងបញ្ហាសន្តិសុខក្នុងស្រុក អាមេរិកត្រូវព្យាបាលជំងឺសិទ្ធិមនុស្សរបស់ខ្លួនជាមុនសិន ។
អ្នកបកប្រែ:Wang Xing