កាលពីថ្ងៃទី២៩ខែកក្កដា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានចេញផ្សាយអត្ថបទចុះឈ្មោះតាមប្រព័ន្ធសារព័ត៌មានដ៏ល្បីឈ្មោះរបស់កម្ពុជា ដូចជាវេបសាយ Fresh News ព្រមទាំងសារព័ត៌មានជានហ្វានិងកាសែត Hua Shang News ជាដើម ។ អត្ថបទថ្លែងថា គំនិតទុទ្ទិដ្ឋិនិយមគ្រប់បែបយ៉ាងពីមជ្ឈដ្ឋានខាងក្រៅនឹងមិនរារាំងដល់ការបន្តអភិវឌ្ឍរបស់ចិននោះទេ ។ ផ្ទុយទៅវិញនឹងក្លាយទៅជាកម្លាំងចលករសម្រាប់ការបន្តអភិវឌ្ឍរបស់ប្រទេសចិន ។
អត្ថបទបង្ហាញថា មួយរយៈពេលកន្លងទៅនេះ សារព័ត៌មានប៉ែកខាងលិចមួយចំនួនបានចាប់ផ្តើមបង្កើតភាពទុទ្ទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចប្រទេសចិន ដោយនិយាយថា សេដ្ឋកិច្ចប្រទេសចិននឹងមាននិន្នាការថយចុះមិនខាន ។ តាមការពិត ប្រឈមមុខនឹងការរំខាននៃការការពារនិយមខាងពាណិជ្ជកម្មអន្តរជាតិនិងឯកតោភាគី ឆ្នាំ២០១៩នេះ សេដ្ឋកិច្ចប្រទេសចិននៅតែអាចរក្សាអត្រាកំណើនលើសពី៦ភាគរយគឺមិនងាយទេ ។
នៅសេចក្តីបញ្ចប់ លោកជឿជាក់ថា ទន្ទឹមនឹងការអភិវឌ្ឍឥតឈប់ឈរនៃសេដ្ឋកិច្ចប្រទេសចិន ប្រជាជនកម្ពុជានឹងទទួលបាននូវផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើន ។ ប្រទេសចិននិងកម្ពុជាបង្កើតសហគមន៍រួមវាសនាដ៏មានអត្ថន័យជាយុទ្ធសាស្ត្រ មុខជានឹងជំរុញឱ្យសង្គមនិងសេដ្ឋកិច្ចប្រទេសកម្ពុជាសម្រេចបាននូវការអភិវឌ្ឍកាន់តែល្អនិងកាន់តែឆាប់រហ័សមិនខាន ។
អ្នកបកប្រែ:Sun Lingling