ទីកន្លែងទស្សនានៃគម្រោងសាងសង់ពហុកីឡាដ្ឋានជាតិប្រទេសកម្ពុជាដែលជាជំនួយរបស់ប្រទេសចិនបានសាងសង់ចប់រួចរាល់

2019-07-31 16:32:25 |ប្រភព:yunnangateway

នាព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៩នេះទីកន្លែងទស្សនានៃគម្រោងសាងសង់ពហុកីឡាដ្ឋានជាតិប្រទេសកម្ពុជាដែលជាជំនួយរបស់ប្រទេសចិនបានសាងសង់ចប់រួចរាល់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងឯកឧត្តមWang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានវត្តមានក្នុងពិធីបញ្ចប់ការសាងសង់។

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាថ្លែងថាគម្រោងពហុកីឡដ្ឋានជាតិមរតកតេជោជាសំណង់ដ៏ធំរបស់កម្ពុជាដែលកើតចេញពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិននិងជាផ្នែកមួយនៃគម្រោងខ្សែក្រវ៉ាត់និងផ្លូវ។ការសាងសង់ពហុកីឡដ្ឋានជាតិនេះធ្វើឡើងក្នុងគោលបំណងដើម្បីត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Game )នៅឆ្នាំ២០២៣ក្នុងនាមកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង។

យោងតាមដំណឹងបានឱ្យដឹងថា  គម្រោងពហុ​កីឡាដ្ឋាន​ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន ​ត្រូវ​សាងសង់​រយៈពេល៤០ខែ  ដែលឥឡូវនេះបានធ្វើការសាងសង់រយៈពេល២៣ខែហើយ។ មកដល់បច្ចុប្បន្ននេះ  មានកម្មករបច្ចេកទេសភាគីចិនសរុបប្រមាណ១២០០នាក់  កម្មករខ្មែរប្រមាណ៣៣០០នាក់។  ឥឡូវនេះ  មានកម្មករប្រមាណ៧០០នាក់កំពុងតែធ្វើការដោយមិនគិតយប់ថ្ងៃ​។

គម្រោងនេះមានវិស្វកម្មសំខាន់និងពិបាកចំនួន ២ ធំៗ ទីមួយគឺនៅទិសខាងត្បូងនិងទិសខាងជើងក្នុងពហុកីឡាដ្ឋានជាតិមាន Hyperbolic cable tower ដែលមានកម្ពស់៩៩ម៉ែត្រ  ដល់បច្ចុប្បន្ននេះ  បានសាងសង់ដល់៦២ម៉ែត្រហើយ។  ទីពីរគឺ រោង Stay cable ទីមួយលើពិភពលោកដែលជាពិដានផ្នែកខាងលើនៃកន្លែងអង្គុយទស្សនាការប្រកួត  ឥឡូវនេះកំពុងតែធ្វើកិច្ចការត្រៀមចាប់ផ្តើមធ្វើក្នុងដំណាក់កាលទីមួយ៕

អ្នកសារព័ត៌មាន៖ Yu Jiangning  Ding Feng

អ្នកបកប្រែ៖ លីហ្សា