លោក វ៉ាង យី ជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា

2019-07-31 17:06:19 |ប្រភព:CRI

លោក ​វ៉ាង យី ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​និងជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសចិន​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ​ប្រាក់ ​សុខុន ​ឧបនាយករដ្ឋមន្រ្តី​និងជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​កាលពី​ថ្ងៃទី​ ៣០ ​ខែកក្កដា ​នៅក្រុង​បាងកក​នៃ​ប្រទេស​ថៃ។​

ថែ្លងក្នុង​កិច្ចជំនួប ​លោក ​វ៉ាងយី ​បានមាន​ប្រសាសន៍ថា ​នៅ​ឆ្នាំនេះ ​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​បាន​បន្ត​រក្សា​និន្នាការ​នៃ​ការអភិវឌ្ឍ​យ៉ាងឆាប់រហ័ស។​ប្រទេស​ទាំងពីរ​បាន​ឈាន​មុខ​គេ​ក្នុង​ការ​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​សម្រាប់​កសាង​សហគមន៍រួម​វាសនា​រវាង​ចិន​និង​កម្ពុជា ​ដែល​នឹង​ដើរតួនាទី​ឈានមុខគេ​និង​គំរូ។​ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​រក្សា​ការផ្លាស់ប្តូរ​កម្រិតខ្ពស់​ជាមួយ​កម្ពុជា​ដើម្បី​ជំរុញ​យ៉ាង​សកម្ម​នូវ​កិច្ចសហប្រតិបត្តិការ​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​និង​ផ្លូវ"។​ប្រទេសចិន​រីករាយ​រួម​សហការ​ជាមួយ​បណ្តាប្រទេស​អាស៊ាន​ដើម្បី​រៀបចំ​ឱ្យបាន​ល្អ​នូវ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​មួយចំនួន​ស្តីពី​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ីបូព៌ា​និង​រួមគ្នា​ការពារ​ស្ថិរភាព​និង​វិបុលភាព​ក្នុងតំបន់។​

ជាការ​ឆ្លើយតប ​លោក ​ប្រាក់ ​សុខុន​បាន​ថែ្លងថា ​ប្រទេសកម្ពុជា​គឺជា​ប្រទេសដំបូងគេ​ដែល​បាន​ចុះហត្ថលេខា​លើ​ផែនការសកម្មភាព​សម្រាប់​កសាង​សហគមន៍រួម​វាសនា​ជាមួយ​ប្រទេសចិន។​នេះ​ក៏ជា​វិធានការ​ជាក់ស្តែង​សម្រាប់​ភាគីទាំងពីរ​ដើម្បី​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ទំនាក់​ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។​ភាគីកម្ពុជា​មានឆន្ទៈ​រួមសហការ​ជាមួយ​ប្រទេសចិន​ក្នុងការ​ជំរុញ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាស៊ាន​មួយចំនួន​ដោយ​ផ្តោតលើ​កិច្ច​សហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​ដើម្បី​បង្កើត​គំនិតឯកភាពគ្នា​និង​បញ្ចេញ​នូវ​សញ្ញា​ជា​វិជ្ជមាន​ទៅ​ខាងក្រៅ៕​

 

អ្នកបកប្រែ:Wei Wei