ស្ថានភាពសមិទ្ធផលសេដ្ឋកិច្ចថ្មីនៃខេត្តយូណាននៅពាក់កណ្តាលដើមឆ្នាំនេះបើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង៩.២%

2019-08-01 18:19:53 |ប្រភព:yunnangateway

នាថ្ងៃទី៣០ ខែកក្កដា  សន្និសីទសារព័ត៌មានស្តីពីស្ថានភាពអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៃខេត្តយូណាននៅដើមពាក់កណ្តាលឆ្នាំនេះបានរៀបចំនៅទីក្រុងគុនមីញ  ដែលបានប្រកាសអំពីស្ថានភាពសមិទ្ធផលសេដ្ឋកិច្ចនៅពាក់កណ្តាលដើមឆ្នាំនេះខេត្តយូណានបានសម្រេចផលិតផលសរុបក្នុងខេត្តចំនួនប្រមាណ១១៥៣៥០លានដុល្លារអាមេរិក  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង៩.២%ដែលខ្ពស់ជាងកម្រិតមធ្យមទូទាំងប្រទេសចិន២.៩%។  សេដ្ឋកិច្ចក្នុងខេត្តយូណានដំណើរការក្នុងក្របខណ្ឌដ៏សមរម្យ  បានរក្សានូវនិន្នាការអភិវឌ្ឍន៍យ៉ាងល្អដោយមានស្ថេរភាពនិងវឌ្ឍនភាព  ចំពោះពេលវេលានិងភារកិច្ចសុទ្ធតែសម្រេចលើសចំនួនកំណត់។

គោលនយោបាយកាត់បន្ថយពន្ធនិងចុះថ្លៃសេវាបានទទួលប្រសិទ្ធភាព  នៅពាក់កណ្តាល់ដើមឆ្នាំនេះខេត្តយូណានបានកាត់បន្ថយតម្លៃដើមនៃសហគ្រាសសេដ្ឋកិច្ចជាក់ស្តែងក្នុងចំនួន ១០៨៧២ លានដុល្លារអាមេរិក។  ក្នុងសន្និសីទពិភាក្សាការវិនិយោគនិងពាណិជ្ជកម្មឆ្នាំ២០១៩បានចុះកិច្ចសន្យាចំនួនប្រមាណ ៨៨ ពាន់ដុល្លារអាមេរិក  ព្រមទាំងបានរៀបចំវេទិកាអន្តរជាតិBlockchainឌីជីថលយូណានលើកទីមួយ  ក្រៅពីនេះ  ខេត្តយូណានមានស្រុកក្រីក្រចំនួន៤៨ត្រូវបានចាកចេញពីភាពក្រីក្រ  បឹងខ្ពង់រាបចំនួន៩រក្សាគុណភាពទឹកយ៉ាងល្អប្រសើរដដែលខេត្តយូណានបានវិនិយោគក្នុងចំនួន៥ពាន់លានដុល្លារអាមេរិកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

អ្នកសារព័ត៌មាន៖ Yang Ping

អ្នកកម្មសិក្សា៖ Dai Yue Zhu Haomin

អ្នកបកប្រែ៖លីហ្សា