
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានលើកទី ៥២ បានប្រារព្ធឡើងកាលពីថ្ងៃទី ៣១ ខែកក្កដានៅក្រុងបាងកក ប្រទេសថៃដែលក្នុងនាមជាប្រទេសប្រធានតាមវេន។កិច្ចប្រជុំនេះបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមមួយនាថ្ងៃដដែលដោយសង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ានគួរតែពង្រឹងកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូថែមទៀតដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អាស៊ានក្រោមស្ថានភាពតំបន់និងអន្តរជាតិដែលមានភាពស្មុគស្មាញនិងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
សេចក្តីថ្លែងការណ៍រួមបានអំពាវនាវដល់ភាគីពាក់ព័ន្ធឱ្យបញ្ចប់កិច្ចចរចានៃ<កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូផែ្នកសេដ្ឋកិច្ចដោយគ្រប់ជ្រុងជ្រោយក្នុងតំបន់>នៅឆ្នាំនេះ ហើយនឹងឈានដល់កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូផែ្នកសេដ្ឋកិច្ចដែលមានលក្ខណៈទំនើប ប្រកបដោយភាពទូលំទូលាយ គុណភាពខ្ពស់និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
សេចក្តីថ្លែងការណ៍រួមក៏បានបញ្ជាក់ថា អាស៊ានប្តេជ្ញាក្នុងការធានរក្សានិងជំរុញសន្តិភាព សន្តិសុខនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូងដោយសង្កត់ធ្ងន់លើការអនុវត្តយ៉ាងគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាពនូវ<សេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់គ្រប់ភាគីទាំងអស់នៅសមុទ្រចិនខាងត្បូង>៕
អ្នកបកប្រែ:Wei Wei