លោកស៊ីជីនភីងសង្កត់ធ្ងន់ថា ត្រូវតែប្រមូលស្មារតីនិងកម្លាំងដើម្បីអនុវត្តយុទ្ធសាស្ត្រដែលធ្វើឱ្យកងទ័ពមានភាពខ្លាំងតាមរយៈកំណែទម្រង់

2019-08-02 18:19:55 |ប្រភព:CRI

កាលពី​រសៀល​ថ្ងៃទី ៣០ ខែកក្កដា ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បាន​រៀបចំ​ការរៀនសូត្រ​ជាសមូហភាព​លើកទី ១៦ ស្តីពី​ការជំរុញ​កំណែទម្រង់​គោលនយោបាយ​និង​របប​យោធា ។ ពេលធ្វើជា​អធិបតី​ក្នុងការ​រៀនសូត្រ លោកស៊ីជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បានសង្កត់ធ្ងន់ថា គោលនយោបាយ​និងរបប​យោធា​គឺជា​ការធានា​ដ៏សំខាន់​របស់បក្សយើង​ក្នុងអភិបាលកិច្ចជាតិ វាពាក់ព័ន្ធនឹង​ការសម្រេច​គោលដៅ​ធ្វើឱ្យ​កងទ័ព​មានភាពខ្លាំង​ក្នុងយុគសម័យថ្មី​និង​កសាង​កងទ័ព​ប្រជាជន​ឱ្យក្លាយ​ទៅជា​កងទ័ព​ជឿនលឿន​លើពិភពលោក លោកបន្ត​ទៀតថា វាពាក់ព័ន្ធនឹង​ការសម្រេច​គោលដៅ​ក្នុងការតស៊ូ​អំពី​សតវត្សរ៍​ចំនួន ២ និងសម្រេច​សុបិនចិន​ដែល​ប្រជាជាតិចិន​រុងរឿង​ឡើងវិញ ។ លោក​បន្ថែមទៀតថា ត្រូវតែ​បង្កើន​ការរ៉ាប់រង​កាតព្វកិច្ច បង្កើន​ការច្នៃប្រឌិតថ្មី​និង​ការវាយទម្លុះ ប្រមូលស្មារតី​និងកម្លាំង​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ដែល​ធ្វើឱ្យ​កងទ័ព​មានភាពខ្លាំង​តាមរយៈ​កំណែទម្រង់ ធ្វើឱ្យ​កិច្ចការ​កងទ័ព​ខ្លាំង​ក្នុងយុគសម័យថ្មី​រីកចម្រើន​ទៅមុខ​ឥតឈប់ឈរ ៕

 

អ្នកបកប្រែ:Xu Xiaoxia