ថ្ងៃទី៦ខែសីហា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានផ្ញើសារលិខិតសួរសុខទុក្ខជូនលោកស៊ីស៊ីប្រធានាធិបតីអេហ្ស៊ីបអំពីរឿងវាយប្រហារដោយភេរវកម្មដែលកើតឡើយនៅក្រុងគែរប្រទេសអេហ្ស៊ីប។
លោកស៊ីជីនភីងបានថ្លែងក្នុងសារលិខិតថា ខ្ញុំសូមតាងនាមរដ្ឋាភិបាលនិងប្រជាជនចិន ព្រមនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះជនរងរបួសនិងគ្រួសាររបស់ជនរងគ្រោះស្លាប់ សូមជូនពរអ្នករងរបួសឆាប់បានជាសះស្បើយ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះភេរវនិយមតាមគ្រប់ទម្រង់ និងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារភេរវនិយមលើកនេះ៕
អ្នកបកប្រែ:Wang Zhaojun