ថ្ងៃទី ៨ ខែសីហា ស្ថានអគ្គកុងស៊ុលប្រទេសថៃប្រចាំនៅក្រុងគុនមីងខេត្តយូណានប្រទេសចិនបានរៀបចំពិធីបដិសណ្ឋារកិច្ចដើម្បីអបអរសាទរទិវាសមាគមអាស៊ាននៅក្រុងគុនមីង ដោយមានការចូលរួមពីតំណាងស្ថានអគ្គកុងស៊ុលនៃប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាមនិងថៃប្រចាំនៅក្រុងគុនមីង និងរដ្ឋបាលខេត្តយូណាន ដើម្បីរួមគ្នាអបអរសាទរខួបកំណើររបស់សមាគមអាស៊ាន ។
លោកស្រីអគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលថៃប្រចាំនៅគុនមីងបានឧទ្ទេសនាមថា ឆ្លងតាមការអភិវឌ្ឍអស់រយៈពេល៥២ឆ្នាំ សមាគមអាស៊ានបានវិវឌ្ឍពីប្រទេសមួយក្រុមតូចទៅជាសហគមន៍ដែលមានសមាជិក១០ប្រទេស មានប្រជាជន៦រយលាននាក់ និងមានផលិតផលសរុប២.៤ទ្រីលានដុល្លារអាមេរិក ។
លោកស្រីបានថ្លែងទៀតថា នៅពេលអនាគត រំពឹងថាបណ្តាភាគីនានាអាចធ្វើកិច្ចសហប្រតិបតិ្តការស៊ីជម្រៅក្នុងគ្រប់វិស័យ ដើម្បីរួមគ្នាសម្រេចសុបិនរបស់សមាគមអាស៊ាន ៕
អ្នកបកប្រែ:Guo Xiangqing