កាលពីថ្ងៃទី១២ ខែសីហា ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាបានធ្វើសេចក្តីជូនដំណឹងអំពីការទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០១៩-២០២០ ក្នុងនោះសិស្សានុសិស្សកម្ពុជាចំនួន១៨៥នាក់បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលចិន ។លោកWang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា លោកYuok Ngoy រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងតំណាងអ្នកទទួលអាហារូបករណ៍បានចូលរួមពិធីនេះ។
លោកWang Wentianបានបង្ហាញថា សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀងសូត្រក្រេបជញ្ជក់យកចំណេះដឹងព្រោះពេលអនាគតត្រូវទទួលបន្ទុកអភិវឌ្ឍនិងកសាងជាតិ ព្រមទាំងធ្វើជាស្ពានចំណងដើម្បីបង្កើនការផ្ទាស់ប្តូរក៏ដូចជាពង្រីកនិងពង្រឹងចំណងមេត្រីភាពរវាងចិននិងកម្ពុជា។
លោកYuok Ngoyបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនដែលបានបង្កើនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាជារៀងរាល់ឆ្នាំ។លោករំពឹងថា និស្សិតដែលបន្តការសិក្សានៅប្រទេសចិននឹងខិតខំរៀនសូត្រក្នុងអំឡុងពេលរៀនហើយបន្ទាប់ពីត្រឡប់មកប្រទេសខ្លួនវិញនឹងចួលរួមយ៉ាងសកម្មក្នុងការកសាងជាតិនិងមិត្តភាពរវាងចិន-កម្ពុជា៕
អ្នកបកប្រែ:Kong Siqi