ចំនួនលក់រថយន្តដើរដោយថាមពលអគ្គិសនីនៃប្រទេសចិនឈរនៅលំដាប់ថ្នាក់លេខ១លើពិភពលោកក្នុងរយៈពេល៤ឆ្នាំជាប់គ្នា

2019-08-13 17:57:20 |ប្រភព:CRI

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ប្រជាជន​ចិន​បាន​នឹង​កំពុង​បើក​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដែល​ជា​រូបភាព​ធ្វើ​ដំណើរ​ពណ៌បៃតង។​នា​ពេល​បច្ចុប្បន្ន​នេះ​ ចំនួន​លក់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៃ​ប្រទេស​ចិន​បាន​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ​១​លើ​ពិភពលោក​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ជាប់​គ្នា។

តាម​ស្ថិតិ​បាន​ឱ្យ​ដឹងថា​​នៅ​ឆ្នាំ​២០០៩​ ចំនួន​លក់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៃ​ប្រទេស​ចិន​គិត​មិន​គ្រប់​១​ម៉ឺន​គ្រឿង​នៅ​ឡើយ ​ប៉ុន្តែ​ដល់​ឆ្នាំ​២០១៨ ​ចំនួន​លក់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៃ​ប្រទេស​ចិនបាន​ឡើង​ដល់​លើស​១លាន​២សែន​៥ម៉ឺន​គ្រឿង។ទោះបី​រដ្ឋាភិបាល​ចិន​បាន​ចាប់ផ្តើម​កាត់បន្ថយ​ជា​បន្តបន្ទាប់​នូវ​ការ​ឧបត្ថម្ភធន​ចំពោះ​ការ​ទិញ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ក៏​ដោយ​ ​ក៏​ប៉ុន្តែ ​ដំណើរការ​អគ្គិសនីភាវូបនីយកម្ម​នៃ​រថយន្តប្រទេស​ចិន​នា​ពេល​អនាគត​នឹង​មាន​ការ​រីកចម្រើន​បន្តទៀត​។

 

អ្នកបកប្រែ:Ma Xiaoqing