នាថ្ងៃទី១២ ខែសីហា ការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋបានរៀបចំសន្និសិទសារព័ត៌មានពិសេសខេត្តយូណានដើម្បីអបអរសាទរខួបលើកទី៧០នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិននៅទីក្រុងប៉េកាំង។ ក្នុងសន្និសិទនេះ ឯកឧត្តម Chen Hao លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តយូណានបានបង្ហាញសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចខេត្តយូណានដូចតទៅ៖
តាំងពីការបើកសមាជសភាតំណាងប្រជាជនទូទាំងប្រទេសចិនលើកទី១៨នៃគណៈបក្សកុម្មុនិសចិនកន្លងមក ទំហំសេដ្ឋកិច្ចនៃខេត្តយូណានផ្លាស់ប្តូរពីចំណាត់ថ្នាក់លេខ២៤ទូទាំងប្រទេសចិនមកជាចំណាត់ថ្នាក់លេខ២០ទូទាំងប្រទេសចិននៅឆ្នាំ២០១៨ សម្រេចបានទំហំទឹកប្រាក់២៥៥ពាន់លានដុល្លាអាមេរិក បើប្រៀបធៀបនឹងឆ្នាំ១៩៥២បានកើនឡើង២០៥ដង។
ផ្លូវល្បឿនលឿនដែលបានដាក់ឱ្យប្រើប្រាស់មានចម្ងាយសរុបដល់៥១៩៨គីឡូម៉ែត្រ ផ្លូវដែកដែលបានដាក់ឱ្យប្រើប្រាស់មានចម្ងាយសរុប៣៨៥៦គីឡូម៉ែត្រ អាកាសយានដ្ឋានដែលបានដាក់ឱ្យប្រើប្រាស់មានចំនួន១៥ ខ្សែអាកាសចរណ៍ពីទីក្រុងគុនមីញដល់រដ្ឋធានី(រាជធានី)នៃបណ្តាប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍បានគ្របដណ្តប់ទាំងស្រុង។
ចាប់តាំងពីឆ្នាំ២០១២ដល់ឆ្នាំ២០១៨ អត្រាគ្របដណ្តប់ព្រៃឈើទូទាំងខេត្តយូណានបានកើនពី៥០.០៣%ឡើងដល់៦០.៣% អត្រាចំនួនថ្ងៃដែលខ្យល់អាកាសមានគុណភាពល្អប្រសើរនៃទីក្រុងថ្នាក់ខ្ពស់ជាងទីក្រុងកម្រិតរដ្ឋបាល(prefecture-level city)លើស៩៨%។
គុណភាពទឹកនៃបឹងហ្វូសៀន បឹងលុគូបានរក្សានៅថ្នាក់Ⅰ(ល្អបំផុត)គុណភាពទឹកអឺហៃចាប់តាំងពីឆ្នាំ២០១៥គុណភាពទឹកបានរក្សាដ៏ល្អប្រសើររហូតដល់បច្ចុប្បន្ននេះ គុណភាពទឹកនៃបឹងទានឆឺបានប្រែពីថ្នាក់Ⅴអាក្រក់(ទឹកកខ្វក់)ក្លាយទៅជាថ្នាក់ Ⅳ ទាំងនេះជាកម្រិតល្អបំផុតនៃខេត្តយូណានក្នុងរយៈពេល៣០ឆ្នាំកន្លងមក។
ខេត្តយូណានបានកសាងយន្តការសហប្រតិបត្តិការណ៍តាមតំបន់ទ្វេភាគីនិងពហុភាគីចំនួន១១ជាមួយប្រទេសចំនួន៩ រួមទាំងកសាងតំបន់មុខងារសហប្រតិបត្តិការណ៍និងបើកទូលាយចំនួន១៨ប្រភេទ៧ និងវេទិកាបើកទូលាយសំខាន់ដូចជាពិព័រណ៍ចិន-អាស៊ីខាងត្បូង ការទូទាត់ប្រាក់យ័នចិនឆ្លងព្រំដែនបានគ្របដណ្តប់ប្រទេសនិងតំបន់ក្រៅប្រទេសជាង៩០។
ចាប់តាំងពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៨ មានមនុស្សក្រីក្រប្រមាណ៧០,៧សែននាក់ ភូមិក្រីក្រប្រមាណ៥០៦៨ ស្រុកក្រីក្រចំនួន៤៨បានចាកចេញពីភាពក្រីក្រ។ ដល់ឆ្នាំ២០២០ ប្រជាជននៃខេត្តយូណាននឹងចូលក្នុងសង្គមធូរធារគ្រប់ជ្រុងជ្រោយជាមួយប្រជាជនទូទាំងប្រទេសចិន។
ប្រាក់ចំណូលរបស់មនុស្សម្នាក់ៗនៅទីក្រុង បានពី១៦,៦៤ដុល្លាអាមេរិកនៅឆ្នាំ១៩៥០បង្កើនឡើងដល់៤៧៤១.៥ដុល្លាអាមេរិក ដែលបានកើនឡើង២៨៣.៧ដង ប្រាក់ចំណូលប្រជាជនក្នុងភូមិបានពី៦,៧២ដុល្លាអាមេរិកនៅឆ្នាំ១៩៥២បង្កើនឡើងដល់១៥២៨,៦ដុល្លាអាមេរិកនៅឆ្នាំ២០១៨ ដែលបានកើនឡើង២២៥.៧ដង៕
ប្រភពរូបថត៖ Chen Fei Lei Tongsu
អ្នកបកប្រែ៖ លីហ្សា