នាថ្ងៃទី១២ ខែសីហា អ្នកសារព័ត៌មានបានទទួលដំណឹងពីនាយកដ្ឋានគយក្រុងគុនមីញបានឱ្យដឹងថា ៧ខែដើមឆ្នាំនេះ ដោយសារទទួលបានឥទ្ធិពលពីកត្តាជាច្រើនដូចជាតម្រូវការទីផ្សាររីកធំ ដែលបានអូសទាញផលិតផលនាំចូលសំខាន់ក្នុងការបង្កើនល្បឿន ពាណិជ្ជកម្មបរទេសខេត្តយូណានបានរក្សាកំណើនយ៉ាងលឿន ទំហំនាំចេញនាំចូលបានដល់ ១៧.៩៣៨ពាន់លានដុល្លាអាមេរិក បើប្រៀបធៀបនឹងឆ្នាំមុនក្នុងពេលដូចគ្នាបានកើនឡើង១៧.៩%។ ក្នុងនោះ ទំហំនាំចេញបានកើនដល់ ៧.៦៣ ពាន់លានដុល្លាអាមេរិកដែលបានកើនឡើង២៧.៧%ទំហំនាំចូលបានកើនដល់ ១០.៣០៨ ពាន់លានដុល្លាអាមេរិកកើនឡើង១១.៥% ។
៧ខែដើមឆ្នាំនេះ ការនាំចេញនាំចូលនៃពាណិជ្ជកម្មខេត្តយូណានបានបង្ហាញចេញលក្ខណៈពិសេស៤គឺទី១ពាណិជ្ជកម្មធម្មតាកើនឡើងយ៉ាងលឿននិងមានអត្រាកើនឡើងខ្ពស់ ពាណិជ្ជកម្មលើផ្សារតាមតំបន់ខ្សែព្រំដែនបានរក្សាកំណើនដដែល។ ទី២ ពាណិជ្ជកម្មជាមួយទីផ្សារសំខាន់បានរក្សាកំណើនដដែល។ទី៣ ការនាំចេញនៃម៉ាស៊ីនអគ្គិសនីនិងជីគីមីបានកើនឡើងយ៉ាងរហ័ស ផលិតផលកសិកម្ម ផលិតផលកម្លាំងពលកម្មត្រូវបានរក្សាកំណើនដដែល។ ការនាំចូលនៃថាមពល ខ្សាច់រ៉ែលោហធាតុ ផលិតផលម៉ាស៊ីនអគ្គិសនីកើនឡើងក្នុងស្ថានភាពនឹងនរ ផលិតផលកសិកម្មបានកើនឡើងយ៉ាងរហ័ស៕
អ្នកសារព័ត៌មាន៖Han Chengyuan Chu Donghua
អ្នកបកប្រែ៖ លីហ្សា