អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានឆ្លើយនឹងសំណួររបស់អ្នកកាសែតស្តីពីការដែលក្រសួងពាណិជ្ជកម្មអាមេរិកបានដាក់បញ្ចូលសហគ្រាសចំនួន៤នៃប្រទេសចិនក្នុងបញ្ជីស្តីពីការគ្រប់គ្រងផ្នែកនាំចេញ

2019-08-16 17:38:25 |ប្រភព:CRI

សំដៅចំពោះ​ក្រសួ​ងពាណិជ្ជកម្ម​អាមេរិក​បាន​ដាក់​បញ្ចូល​សហគ្រាស​ចំនួន​៤​នៃ​ប្រទេស​ចិនក្នុង​បញ្ជី​ស្តីពី​ការ​ត្រួតពិនិត្យ​ផ្នែកនាំចេញ​ដូចជា​ក្រុម​ហ៊ុន​CGNប្រទេស​ចិន​ជា​ដើម ​លោកស្រី​HuaChunyingអ្នក​នាំ​ពាក្យ​នៃ​ក្រសួងការបរទេស​ចិន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៥ខែ​សីហា​ថា​ ​លោក​ស្រី​រំពឹង​ថា​អាមេរិក​នឹង​អាច​ទទួល​ស្គាល់​សភាពការណ៍​ឱ្យ​បាន​ច្បាស់ ​បញ្ឈប់​ទង្វើ​ខុស​ឆ្គង ​និង​ដោះស្រាយ​បញ្ហា​តាម​រយៈ​ការ​ពិគ្រោះ​ពិភាក្សា​ដោយ​ស្មើភាព។

លោកស្រី​HuaChunyingបន្តថា ​ទង្វើ​របស់​អាមេរិក​គឺ​ប្រើប្រាស់​វិធានការ​ត្រួតពិនិត្យ​ផ្នែក​នាំ​ចេញ​ដោយ​ផ្តេសផ្តាស ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សហគ្រាស​ចិន​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​បាន​ប៉ះពាល់​ដល់​សហគ្រាស​នៃ​ប្រទេស​មាន​ពាក់ព័ន្ធ​ដូច​ជា​អាមេរិក​ផង​ដែរ​។ប្រទេស​ចិន​ប្រឆាំង​ជា​ដាច់​ខាត​ចំពោះ​ភាគី​អាមេរិកដែល​​បំផ្លាញ​ដល់​ផលប្រយោជន៍​របស់​ប្រទេស​ចិន​និង​ប្រទេស​នានា​លើ​ពិភពលោក​តាម​រយៈ​គោល​នយោបាយ​ឯកតោភាគីនិយម​និង​ការ​ការពារនិយម។

 

អ្នកបកប្រែ:Ma Xiaoqing