ថ្មីៗកន្លងទៅនេះ លោកត្រាំប្រធានាធិបតីអាមេរិកបានអះអាងថា អាមេរិកមិនចង់ធ្វើអាជីវកម្មជាមួយក្រុមហ៊ុន HUAWEI ទេ ទាក់ទិននឹងរឿងនេះ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៩ ខែ សីហា ថា កិច្ចសហប្រតិបត្តិការរវាងសហគ្រាសចិននិងអាមេរិកគឺផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ សង្ឃឹមថា ភាគីអាមេរិកបញ្ឈប់ការគាបសង្កត់និងការដាក់ទណ្ឌកម្មដោយគ្មានហេតុផលចំពោះសហគ្រាសចិនទៀតបូករួមទាំងក្រុមហ៊ុនHUAWEI ផងដែរ ហើយផ្តល់នូវសមភាព ភាពយុត្តិធម៌និងភាពមិនរើសអើងចំពោះសហគ្រាសចិន ធ្វើរឿងណាដែលមានផលប្រយោជន៍ដល់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកឱ្យទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងរឹងមាំ ៕
អ្នកបកប្រែ:Wang Xing