នាយកប្រតិបត្តិក្រុមហ៊ុនAppleព្រមានថាការដំឡើងពន្ធគយនឹងប៉ះពាល់ដល់កម្លាំងប្រកួតប្រជែងរបស់ក្រុមហ៊ុនApple

2019-08-20 18:20:50 |ប្រភព:CRI

កាលពី​ថ្ងៃទី ១៨ ខែសីហា លោកត្រាំ ប្រធានាធិបតី​អាមេរិក​បានជួបសន្ទនា​ជាមួយ​លោក​Tim Cook នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន​Apple ។ លោក​Tim Cook បានព្រមានថា ការដំឡើង​ពន្ធគយ​នឹងប៉ះពាល់ដល់​កម្លាំង​ប្រកួតប្រជែង​របស់ក្រុមហ៊ុន​Apple ធ្វើឱ្យ​ក្រុមហ៊ុននេះ​ចាញ់ប្រៀប​ក្នុងការប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​Samsung ។

លោកត្រាំ​បានថ្លែង​ទៅកាន់​អ្នកសារ​ព័ត៌មានថា ពេល​ពិសារ​បាយពេលល្ងាច​ជាមួយគ្នា លោក​Tim Cook បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការដំឡើង​ពន្ធគយ​ជុំថ្មី​ដែលជិតនឹង​ចូលជាធរមាន ។ ប្រទេសអាមេរិក​នឹង​ដំឡើង​ពន្ធគយ ១០ ភាគរយ​ទៅលើ​ទំនិញចិន​ដែល​នាំចូល​អាមេរិក​ក្នុងទឹកប្រាក់ ៣ សែនលាន​ដុល្លារអាមេរិក​ដោយចែកជា ២ លើក​ចាប់ពី​ថ្ងៃទី ១ ខែកញ្ញា​ខាងមុខនេះ​តទៅ ៕

 

អ្នកបកប្រែ:Xu Xiaoxia