ស្ថានទូតចិនប្រចាំនៅប្រទេសឡាវខិតខំប្រឹងប្រែងជួយចាត់ចែងឧបទ្ទវហេតុក្រឡាប់រថយន្តទេចរណ៍ដែលដឹកទេសចរណ៍ចិន

2019-08-21 18:40:57 |ប្រភព:CRI

ថ្ងៃទី ២០ ខែ​សីហា នៅ​ក្រុង​Luang Prabang លោក Jiang Zaidong ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ឡាវ​បាន​ចុះ​ទៅ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ចិន​ដែល​បាន​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ ព្រម​ទាំង​បាន​ធ្វើ​សនិ្នសីទ​ការងារ​រួម​ជា​មួយ​ភាគី​ឡាវ ដើម្បី​ជូន​ដំណឹង​​ទៅកាន់​ប្រព័ន្ធ​សារព័ត៌មាន​ចិន​និង​ឡាវ​អំពី​សភាពការណ៍​ជួយ​សង្គ្រោះ​និង​ការងារ​ចាត់​ចែង​ឧប្បត្តិ​ហេតុ​នេះ​នៅ​ជំហាន​ក្រោយ​ ។

បន្ទាប់​ពី​កើត​មាន​ឧបទ្ទវហេតុ ស្ថានទូតចិន​ប្រចាំ​នៅប្រទេស​ឡាវ​បាន​ចាប់​ដំណើរ​យន្តការ​ប្រតិកម្ម​បន្ទាន់​ភ្លាម ក្នុង​ន័យ​ខិត​ខំ​ប្រឹង​ប្រែង​ពេញ​ទំហឹង​ដើម្បី​ធ្វើ​ការងារ​ជួយ​សង្គ្រោះ ។ ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​របស់​ភាគី​ចិន​និង​ឡាវ បច្ចុប្បន្ន​នេះ ការងារ​ជួយ​សង្គ្រោះ​នៅ​កន្លែង​កើត​ហេតុ​បាន​បញ្ចប់​ ការ​ងារ​សំខាន់​ជា​បន្ត​ទៀត​គឺ​ជួយ​ព្យាបាល​អ្នក​រង​របួស​និង​​ចាត់​ចែងបញ្ហា​ពាក់​ព័ន្ធ​ដោយ​សមរម្យ​​ ៕

 

អ្នកបកប្រែ:Guo Xiangqing