បទវិភាគអន្តរជាតិ៖ ការលក់សព្វាវុធឱ្យតៃវ៉ាន់ដើម្បីដាក់សម្ពាធទៅលើប្រទេសចិនគឺមិនអាចចៀសផុតពីជោគវាសនាបរាជ័យទេ

2019-08-23 18:03:45 |ប្រភព:CRI

ថ្ងៃទី ២២ខែ​សីហា អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចេញផ្សាយ​បទ​វិភាគ​របស់​អ្នកធ្វើ​អត្ថាធិប្បាយ​ដែល​មាន​ចំណង​ជើង​ថា“ការ​លក់​សព្វាវុធ​ឱ្យ​តៃវ៉ាន់​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ចិន​គឺ​មិន​អាច​ចៀស​ផុត​ពី​ជោគ​វាសនា​បរាជ័យទេ” ។

អត្ថបទ​នេះ​បាន​ចង្អុល​បង្ហាញ​ថា អាមេរិក​គ្រោង​នឹង​លក់​យន្តហោះ​ចម្បាំង​ជឿន​លឿន​ប្រភេទF-16ចំនួន​៦៦​គ្រឿង​និង​បរិក្ខារ​ពាក់​ព័ន្ធ​ក្នុង​តម្លៃ​សរុប​ប្រមាណ​៨​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅ​ឱ្យ​តៃ​វ៉ាន់ ព្រម​ទាំង​ផ្តល់​ការ​គាំទ្រ​ដល់​តៃ​វ៉ាន់​ទៀង​ផង ប្រការ​នេះ​បាន​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​សន្តិភាព​និង​ស្ថិរភាព​នៃ​តំបន់ច្រក​សមុទ្រ​តៃ​វ៉ាន់ ។

បញ្ហា​តៃវ៉ាន់​ពាក់​ព័ន្ធ​ដល់​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី​របស់​ប្រទេស​ចិន​ដែល​ទាក់​ទិន​ដល់​ផល​ប្រយោជន៍​ជា​ស្នូល​របស់​ប្រទេស​ចិន ហេតុ​ដូច្នេះ មិន​អត់ឱន​ឱ្យ​មាន​ការ​ជ្រៀត​ជ្រែក​ពី​កម្លាំង​ខាង​ក្រៅ​ណាមួយ​ជា​ដាច់​ខាត ។ ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ដាច់​ខាត​ចំពោះ​អាមេរិក​ដែល​លក់​សព្វាវុធ​ទៅ​ឱ្យ​តៃ​វ៉ាន់ដោយ​នឹង​ប្រើ​នូវ​គ្រប់​វិធានការ​ដ៏​ចាំ​បាច់​ដើម្បី​គាំពារ​ផល​ប្រយោជន៍​របស់​ខ្លួន បូក​រួម​ទាំង​ការ​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ក្រុម​ហ៊ុន​អាមេរិក​ដែល​បាន​លក់​សព្វាវុធ​លើក​នេះ ។ រាល់​កម្លាំង​ណាមួយដែល​​ប៉ុន​ប៉ង​ចង់​យក​តៃវ៉ាន់​ទប់ស្កាត់​ប្រទេស​ប្រទេស​ចិន​សុទ្ធ​តែ​មិន​អាច​ចៀស​ផុត​ពី​ជោគ​វាសនា​បរាជ័យទេពោល​គឺ​នឹង​គ្មាន​លទ្ធផល​ល្អ​ជា​ដាច់​ខាត!