ពេលកន្លងទៅនេះ កិច្ចប្រជុំសន្ទនារវាងសហគ្រិនចិននិងអាមេរិកបានរៀបចំធ្វើនៅក្លិបហាវ៉ូតក្រុងញូវយ៉កអាមេរិក។ តំណាងសហគ្រាសជាង៩០នៃប្រទេសចិននិងអាមេរិកបានចូលរួមកិច្ចប្រជុំសន្ទនាលើកនេះ ដោយបានពិភាក្សាអំពីបញ្ហាថាតើត្រូវជំរុញកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកដោយរបៀបណា។ សហគ្រិនអាមេរិកជាច្រើនដែលបានចូលរួមកិច្ចប្រជុំសន្ទនាលើកនេះសុទ្ធតែមានការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មក្នុងរយៈពេលយូរជាមួយប្រទេសចិន ពួកគេសុទ្ធតែបានសម្តែងក្តីព្រួយបារម្ភចំពោះការដែលអាមេរិកបានដំឡើងពន្ធគយចំពោះប្រទេសចិន ហើយបានគូសបញ្ជាក់ថាប្រការនេះប៉ះពាល់ដល់ផលប្រយោជន៍នៃសហគ្រាសអាមេរិក។
អគ្គនាយកនៃក្រុមហ៊ុនផលិតប្រេងកាតនិងប្រេងឆៅអាមេរិកថ្លែងថា ដោយសារជម្លោះខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក បានជាពួកគេពិចារនាពីការរើរោងចក្រចេញពី អាមេរិកទៅកាន់បរទេសវិញ។ ការដំឡើងពន្ធគយជុំថ្មីនឹងធ្វើឱ្យដើមទុនរបស់ពួកគេកើនឡើង៣៦%ដែលស្ទើរតែស្មើនឹងប្រាក់ចំណេញទៅហើយ៕
អ្នកបកប្រែ:Wang Zhaojun