ផលិតផលនាំចេញនាំចូលនៃតំបន់ការពារពន្ធទូទៅគុនមីញបើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើងជិត៧ដង

2019-09-02 18:39:06 |ប្រភព:yunnangateway

អ្នកសារព័ត៌មានបានទទួលដំណឹងពី​​ការិយាល័យគយ​ក្រុង​គុនមីញឱ្យដឹងថា  ចាប់តាំងពីខែមករាដល់ខែវិច្ឆិកានៅឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបនៃតំបន់ការពារពន្ធសរុបនៃទីក្រុងគុនមីញបានដល់២៥.៤៥លានដុល្លាអាមេរិក  បើប្រៀបធៀបនឹងឆ្នាំមុននៅពេលដូចគ្នាបានកើនឡើង៦.៩៧ដង។  ក្នុងចំណោមនោះ  ផលិតផលនាំចូលមានចំនួន១៣.៥១លានដុល្លាអាមេរិក  បើប្រៀបធៀបនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នាបានកើនឡើង៧.១៨ដង   ផលិតផលនាំចេញមានចំនួន ១១.៩៤លានដុល្លាអាមេរិក  បើប្រៀបធៀបនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នាបានកើនឡើង៦.៧៥ដង ។

នៅដើម៧ខែឆ្នាំនេះផលិតផលបរិក្ខារបរទេសចូលក្នុងតំបន់ការពារពន្ធទូទៅគុនមីញមានចំនួន១៣.០៥លានដុល្លាអាមេរិក  ដែលមានអាត្រាលើស៥១%ក្នុងទំហំនាំចេញនាំចូលសរុបនៃតំបន់ការពារពន្ធនេះ  ផលិតផលចរាចរណ៍ទំនិញក្នុងតំបន់បានដល់៩.៦៩លានដុល្លាអាមេរិក ដែលមានអាត្រាលើស៣៨%ក្នុងទំហំនាំចេញនាំចូលសរុបនៃតំបន់ការពារពន្ធសំយោគនេះ  ៕

អ្នកសារព័ត៌មាន៖ Liu Ziyu

អ្នកបកប្រែ៖ លីហ្សា