លោក ស៊ី ជីនភីងប្រធានរដ្ឋចិនផ្ញើសារកាន់ទុក្ខទៅកាន់ប្រធានាធិបតីនៃប្រទេសហ្ស៊ីមបាវេដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតប្រធានាធិបតីហ្ស៊ីមបាវេ

2019-09-09 18:22:10 |ប្រភព:CRI

ថ្ងៃទី ៧ ខែ​កញ្ញា លោក ស៊ី​ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ផ្ញើ​សារ​កាន់​ទុក្ខ​ទៅ​កាន់​លោក  Mnangagwa ប្រធានាធិបតី​ហ្ស៊ីមបាវេ​ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​លោក​ Robert Mugabe អតីត​ប្រធានាធិបតី​ហ្ស៊ីបាវេ ។ លោក ស៊ី ជីនភីង​បាន​តំណាង​ឱ្យ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន ​ព្រម​និងតាង​នាម​ផ្ទាល់​​ខ្លួន​សូមសំដែង​មរណទុក្ខ​យ៉ាង​ក្រៀម​ក្រំ​បំផុត​ចំពោះ​មរណភាព​របស់​លោក Mugabe ព្រម​និង​សម្តែង​ការ​សួរ​សុខទុក្ខ​យ៉ាង​ស្មោះ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ហ្ស៊ីមបាវេ ក៏​ដូច​ជា​សាច់ញាតិ​របស់​លោក​ Mugabe ផងដែរ ។

ថ្លែង​ក្នុង​សារ​កាន់​ទុក្ខ លោក ស៊ី ជីនភីង​បានលើក​ឡើង​ថា ប្រទេស​ចិន​​ឱ្យ​តម្លៃ​និង​ថែ​រក្សា​ចំណង​មិត្តភាព​​ប្រពៃណី​ជា​ភាតរភាព ​រវាង​ចិន​និង​ហ៊្សីមបាវេ រីក​រាយ​រួម​សហការ​ជា​មួយ​រដ្ឋាភិបាល​និង​ប្រជាជន​ហ្ស៊ីមបាវេ​​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបតិ្តការ​លើ​គ្រប់​វិស័យ​រវាង​ភាគី​ទាំង​ពីរ ក្នុង​ន័យ​ជំរុញ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហ​ប្រតិបតិ្តការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​ហ្ស៊ីមបាវេ​វិវឌ្ឍ​រីក​ច្រើន​ទៅ​មុខ​ឥត​ឈប់ឈរ ៕

 

អ្នកបកប្រែ:Guo Xiangqing