កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ៧ នៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូផែ្នកសេដ្ឋកិច្ចដោយគ្រប់ជ្រុងជ្រោយក្នុងតំបន់បានប្រារព្ធឡើងនៅក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី ៨ ខែកញ្ញា។រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្មឬតំណាងនៃគ្រប់ភាគីទាំងអស់សរុប ចំនួន ១៦ រួមមាន បណ្តាប្រទេសអាស៊ានចំនួន ១០ និងចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវ៉ែលសេឡង់និងឥណ្ឌាបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
លោក Jurin Laksanawisit ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃបានថ្លែងបន្ទាប់ពីកិច្ចប្រជុំថា កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំចុងក្រោយដែលមានសារៈសំខាន់ណាស់មុនពេលកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានដែលនឹងប្រារព្ធឡើងនៅក្រុងបាងកកក្នុងខែវិច្ឆិកាខាងមុខនេះ។អង្គប្រជុំបានយល់ព្រមជាឯកច្ឆន្ទថា គ្រប់ភាគីទាំងអស់នឹងខិតខំប្រឹងប្រែងដើម្បីបញ្ចប់កិច្ចចរចារផែ្នកបច្ចេកទេសគ្រប់ប្រការស្របតាមគោលដៅដែលបានកំណត់នៅក្នុងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូផែ្នកសេដ្ឋកិច្ចដោយគ្រប់ជ្រុងជ្រោយក្នុងតំបន់ចុងក្រោយដែលគ្រោងនឹងប្រារព្ធឡើងនៅក្រុងដាណាងប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៩ ដល់ ២៧ ខែកញ្ញាខាងមុខនេះ។លទ្ធផលនៃកិច្ចចរចានឹងត្រូវបញ្ជូនទៅឱ្យកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានសម្រាប់ពិនិត្យពិភាក្សា។
លោក Wang Shouwen អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិននិងជាតំណាងរងនៃកិច្ចចរចាផែ្នកពាណិជ្ជកម្មអន្តរជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ៕
អ្នកបកប្រែ:Wei Wei