វេទិកាចីរភាពពិភពលោក《ទ្រព្យសម្បត្តិ》បានបើកសម្ពោធនៅខេត្តយូណាន

2019-09-09 18:31:18 |ប្រភព:yunnangateway

វេទិកាចីរភាពពិភពលោក《ទ្រព្យសម្បត្តិ》ឆ្នាំ២០១៩(ហៅកាត់ថា វេទិកា《ទ្រព្យសម្បត្តិ》)បានរៀបចំនៅច្រាំងបឹងហ្វូសៀនទីក្រុងយូស៊ីខេត្តយូណានពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកញ្ញា។ វេទិកា《ទ្រព្យសម្បត្តិ》ជាវេទិកាមួយក្នុងវេទិកាល្បីឈ្មោះយ៉ាងយូរអង្វែងនិងមានឥទ្ធិពលខ្លាំងបំផុតទូទាំងពិភពលោក។ វេទិកានេះរៀបចំក្រោមប្រធានបទ ការអភិវឌ្ឍបៃតងចែករំលែកអនាគត  ក្នុងរយៈពេល៣ថ្ងៃ  មានថ្នាក់ដឹកនាំនិងអ្នកជំនាញការដែលមកពីវិស័យពាណិជ្ជកម្មនិងវិស័យនយោបាយជាង៣០០រូបបានចូលរួម  ដើម្បីពិភាក្សាលើកបញ្ហាបញ្ចូលគ្នានូវថាមពល  វិទ្យាសាស្ត្រនិងការអភិវឌ្ឍដោយចីរភាព។  ក្នុងអំឡុងពេលនេះបានរៀបចំសាខាវេទិកាចំនួន១០  ដើម្បីផ្តល់ពុទ្ធិដល់ការអភិវឌ្ឍដោយចីរភាពទូទាំងពិភពលោក។

តាំងនាមជាខេត្តដែលស្វែងរកការកសាងអរិយធម៌អេកូឡូស៊ីនិងការអភិវឌ្ឍបៃតងមុន ក្នុងប្រទេសចិន  ផលិតផលសរុបក្នុងខេត្តនៃខេត្តយូណានជាមធ្យមបានកើនឡើង៨,៩%ប្រចាំឆ្នាំក្នុង៥ឆ្នាំកន្លងទៅនេះចំណាត់ថ្នាក់ទូទាំងប្រទេសចិននៃទ្រង់ទ្រាយសេដ្ឋកិច្ចសរុបខេត្តយូណានបានប្រែពីទី២៤ ឡើងដល់ទី ២០ ដែលធ្វើឱ្យខេត្តយូណានក្លាយទៅជាខេត្តមួយក្នុងខេត្តដែលមានសមិទ្ធិផលដ៏ធំសម្បើមក្នុងការការពារបរិស្ថានអេកូឡូស៊ីរបស់ប្រទេសចិន៕

អ្នកសារព័ត៌មាន៖ Liu Ziyu  Wang Huan

អ្នកបកប្រែ៖ លីហ្សា