នាថ្ងៃទី១៥ ខែកញ្ញា អ្នកសារព័ត៌មានបានទទួលដំណឹងពីនាយកដ្ឋានវប្បធម៌និងទេសចរណ៍ខេត្តយូណានបានឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃសម្រាកបុណ្យសែនលោកខែនៃឆ្នាំនេះ តំបន់ភាគច្រើននៅខេត្តយូណានមានអាកាសធាតុយ៉ាងល្អប្រសើរនិងត្រជាក់ស្រួល។ ក្នុងអំឡុងពេលថ្ងៃសម្រាក ទូទាំងខេត្តយូណានសរុបបានទទួលភ្ញៀវទេសចរណ៍៧៥៣.៥១ម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង១៨.០៦% ក្នុងចំណោមនោះ បានទទួលភ្ញៀវទេសចរណ៍ស្នាក់ មានចំនួន៣០៧.២៧ម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង២២.៧៦%។ ធ្វើទេសចរណ៍ដោយបើកឡានផ្ទាល់ ទេសចរណ៍លេងកម្សាន្តក្នុងភូមិ ទេសចរណ៍ប្រវត្តិសាស្ត្រនិងវប្បធម៌បានទទួលការពេញនិយមពីភ្ញៀវទេសចរណ៍។
យោងតាមដំណឹងបានឱ្យដឹងថា ឡានដែលបើកផ្ទាល់ធ្វើទេសចរណ៍ដល់៣២៧.៨២ម៉ឺនគ្រឿងទូទាំងខេត្តយូណាន បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង ៥.៥៣%។
ចំពោះតំបន់ទេសចរណ៍ខាងប្រវត្តិសាស្ត្រនិងវប្បធម៌ ភ្ញៀវទេសចរណ៍បានកាន់តែចូលចិត្តជាបន្តបន្ទាប់។ ចំពោះតំបន់បេតិកភ័ណ្ឌអរូបីពិភពលោកដូចជាទីក្រុងបុរាណលីចាំង ដីស្រែជណ្តើរហានី ព្រៃឈើតែបុរាណភ្នំជីនមៃជាដើម ឃុំបុរាណវប្បធម៌ដូចជាទីក្រុងបុរាណវេសាន ទីក្រុងបុរាណគួនទូជាដើម អង្គការការពារវត្ថុវប្បធម៌ថ្នាក់នីមួយៗដូចជា ព្រះវិហារមាសគុនមីញ អគារដាគួន ប្រាសាទខុងជឺជានសុយ ព្រំទាំងសារមន្ទីសាលរំលឹក ភ្ញៀវទេសចរណ៍បានកើនឡើងខ្លាំងបើប្រៀបធៀននឹងឆ្នាំមុន។
ក្រៅពីនេះ មុខងារនៃ Appធ្វើដំណើរយូណាន ដូចជាការណែនាំដោយវៃឆ្លាត បន្ទប់ទឹកវៃឆ្លាត ការផ្សាយទេសភាពផ្ទាល់ ការណែនាំខ្សែទេសចរណ៍យ៉ាងល្អប្រសើរ AIជួយស្គាល់អ្វីដែលយើងមើលឃើញជាដើមបានទទួលការពេញនិយមពីភ្ញៀវទេសចរ ប្រើទូរស័ព្ទទៅដំណើរយូណាន(ជាកូនកម្មវិធីមួយក្នុងទូរស័ព្ទ)ក្លាយទៅជាវិធីសាស្ត្រសំខាន់ដែលទូទាំងខេត្តយូណានដោះស្រាយបញ្ហាពាក្យបណ្តឹងខាងទេសចរណ៍៕
អ្នកសារព័ត៌មាន៖Wang Huan
អ្នកបកប្រែ៖ លីហ្សា